ក្រោយពីចប់ការប្រកួតយូរ៉ូនារី២០២២មក ព្រឹត្តិការណ៍ Women’s World Cup នឹង ប្រព្រឹត្ត ទៅ ក្នុង ប្រទេស អូស្ត្រាលី និង នូវែលសេឡង់ នៅ រដូវ ក្ដៅ ក្រោយនេះហើយ។ មានប្រទេសចំនួន២៩បានកក់កៅអីរួចហើយ ខណៈដែលនៅសល់៣ប្រទេសទៀតនឹងប្រជែងយកកៅអីទាំង៣២ក្រុម។
សហរដ្ឋអាមេរិកកំពុងប្រជែងគ្នាដើម្បីក្លាយជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្រនៃការប្រកួតដែលបានគ្រងតំណែងជើងឯកពិភពលោកនារី៣សម័យកាល ខណៈដែលប្រទេសចំនួន៥នឹងបង្ហាញខ្លួនជាលើកដំបូងសម្រាប់ការប្រកួតបាល់ទាត់ពិភពលោករបស់ស្ត្រីនោះគឺសាធារណរដ្ឋអៀរឡង់ ហ្វីលីពីន ម៉ារ៉ុក វៀតណាម និងសំប៊ី។
ជាមួយនឹងក្រុមចំនួន២៩ក្នុងចំណោមក្រុមទាំង៣២ដែលបានកក់កៅអីនៅក្នុងការប្រកួតរដូវក្តៅខាងមុខនេះ ការចាប់ឆ្នោតគឺជិតមកដល់ហើយ។
ក្រុមទាំង២៩ដែលបានកក់កៅអីរួចរាល់ក្នុងការប្រកួតបាល់ទាត់ពិភពលោកនារី២០២៣រួមមាន៖ ដាណឺម៉ាក, អង់គ្លេស, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ហូឡង់, ប្រទេសន័រវេស, សាធារណរដ្ឋអៀរឡង់, អេស្ប៉ាញ, ស៊ុយអែត, ស្វីស, អាហ្សង់ទីន, ប្រេស៊ីល, កូឡុំប៊ី, អូស្ត្រាលី, ចិន, ជប៉ុន, ហ្វីលីពីន, កូរ៉េខាងត្បូង,វៀតណាម, ម៉ារ៉ុក, នីហ្សេរីយ៉ា, អា ហ្វ្រិក ខាងត្បូង, សំប៊ី, នូវែលសេឡង់, កាណាដា, កូស្តារីកា, ចាម៉ៃកា និងសហរដ្ឋអាមេរិក ។
ចំណែកការប្រកួតជម្រុះអន្តរសហព័ន្ធចំនួន១០ប្រទេសនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៨–២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីកំណត់ក្រុមចុងក្រោយចំនួន៣សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំ២០២៣។ ក្រុម ក្នុង ការ ប្រកួត ជម្រុះ អន្តរ សហព័ន្ធ គឺមាន ចិនតៃប៉ិ, ថៃ, កាមេរូន, សេណេហ្គាល់, ហៃទី, ប៉ាណាម៉ា, ប៉ារ៉ាហ្គាយ, ឈីលី, ប៉ាពូញូហ្គីណេ និងព័រទុយហ្គាល់ ៕ (រូបភាព ៖ 90min)