ខេត្តព្រះសីហនុ : នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា, តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ខ្ញុំបានបន្តនាំយកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរទៅជូនដល់ នាយនាវី នាយនាវីរង ពលនាវិក នៅមូលដ្ឋានសមុទ្ររាម និងបញ្ជាការដ្ឋានការពារកោះ ឆ្នេរ ចំណុះបញ្ជាការដ្ឋានកងទ័ពជើងទឹក នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។
លោក ហ៊ុនម៉ានី បានថ្លែងបន្តថា, ជាមួយនឹងការពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសម្តេចទាំងទ្វេរ ខ្ញុំក៏បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរចំពោះកងទ័ពជើងទ័ពដែលកំពុងឈរជើងការពារដែនសមុទ្រ កោះ ឆ្នេរ នៅទិសនិរតី យ៉ាងរឹងមាំដើម្បីការពារសុខសន្តិភាព ការពារផលប្រយោជន៍ប្រជាជន។
លោកលើកឡើងថា, ខ្ញុំសូមយកឱកាសនេះបញ្ជាក់ជាថ្មីម្តងទៀតថា ទៅអនាគត ក្រោមការដឹកនាំបន្តវេនរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពួកយើងនឹងនៅតែបន្តប្រពៃណីដ៏ល្អនេះពីសម្តេចទាំងទ្វេរ ហើយរិតតែខិតខំបន្ដថែមទៀតថា៕
ដោយ : សិលា