ផ្អាកផ្គត់ផ្គង់ទឹកស្អាត​ បណ្តោះអាសន្ននៅលើផ្លូវលេខ​៥៩CW​សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ​៖​ បើយោង​តាមប្រភពព័ត៍មានពី​រដ្ឋាករ​ទឹក​ស្វ័យ​តក្រុងភ្នំពេញ​ នៅវេលាម៉ោង​២​និង​៤០នាទីរសៀល​ថ្ងៃ​សៅរ៍​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានចេញ​សេចក្តីជូនដំណឹងស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាត​ បណ្តោះអាសន្ននៅលើផ្លូវលេខ59CW​ សង្កាត់ជ្រោយចង្វា​ ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ។

រដ្ឋាករ​ទឹក​ស្វ័យ​តក្រុងភ្នំពេញ​ បានបញ្ជាក់ថា​៖
– មូលហេតុ៖ លេចធ្លាយបាក់Reducing(បាក់ខ្សាច់)។
– ទីតាំង៖ លើផ្លូវលេខ59CW។
– ផ្ទៃសេវាផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន៖ លើផ្លូវលេខ59CW ចន្លោះផ្លូវលេខ72 សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ដោយ​ឡែក​សម្រាប់​រយៈពេល៖ នៅថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២ ចាប់ពីម៉ោង ១៤​ និង២០នាទីរសៀល រហូតដល់បញ្ចប់ការជួសជុល។ ដូច្នេះ​សូមអតិថិជនករុណាមេត្តាអធ្យាស្រ័យដោយក្តីអនុគ្រោះ​ សូមអគុណ!

គួររម្លឹកផងដែរថា​ កាលពីដេីមឆ្នាំ២០២២កន្លងទៅនេះ​ រដ្ឋាករ​ទឹក​ស្វ័យ​តក្រុងភ្នំពេញ​ ក៏បានសេចក្តីជូនដំណឹងស្តីពីស្ថានភាពផ្គត់ផ្គង់ទឹកក្នុងរដូវប្រាំងឆ្នាំ២០២២។

...

រដ្ឋាករ​ទឹក​ស្វ័យ​ត​ បានគូសបញ្ជាក់ថា​ បច្ចុប្បន្នកំណើននៃសកម្មភាពសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានការកើនឡើងយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យតម្រូវការប្រើប្រាស់ទឹកស្អាតកើនខ្ពស់លើសពីសមត្ថភាពផលិត។ ដោយពិនិត្យឃើញថា ការខ្វះទឹកនារដូវប្រាំងឆ្នាំ២០២២នេះ ជាការខ្វះទឹកស្អាតប្រើប្រាស់ចុងក្រោយ រ.ទ.ស.ភ សូមអំពាវនាវដល់អតិថិជនទាំងអស់ ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកស្អាត ដោយអនុវត្តនូវគោលការណ៍១១ចំណុច ដើម្បីផ្តល់ក្តីករុណា និងចែករំលែកទឹកទៅដល់អតិថិជនផ្សេងទៀត ជាពិសេសអតិថិជនរស់នៅក្នុងតំបន់ជាយក្រុងដែលមានសម្ពាធទឹកខ្សោយ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print