អុីរ៉ង់៖ ស្លាប់និងរបួសជាង ៦០ នាក់ដោយគ្រោះអគ្គិភ័យឆេះពន្ធនាគារ

ចែករំលែក៖

នៅថ្ងៃទី ១៦ខែតុលា មន្ត្រីអុីរ៉ង់បានប្រកាសព័ត៌មានថ្មីបំផុតស្តីពី គ្រោះអគ្គិភ័យឆេះពន្ធនាគារ Evin នាថ្ងៃទី ១៥ខែតុលា ដោយមានអ្នកស្លាប់ ៤នាក់និងរបួស ៦១នាក់។

ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់បានផ្សាយថា ក្នុងចំណោមអ្នករងរបួសមាន ៤នាក់ទៀតកំពុងសង្គ្រោះបន្ទាន់ ដូច្នេះអាចនឹងមានអ្នកស្លាប់កើនឡើងជាបន្តទៀត ។ ភាគច្រើនអ្នករងរបួសក្នុងហេតុការណ៍ នោះគឺថប់ដង្ហើមដោយសារផ្សេងក្រាស់។
មន្ត្រីអុីរ៉ង់បានប្រកាសឲ្យដឹងថា គ្រោះអគ្គិភ័យកើតឡើងដោយការ ប៉ះទង្គិចគ្នា រវាងអ្នកទោសនិងអ្នកទោសនៅក្នុងពន្ធនាគារ ។ អំពើហិង្សាបណ្តាលឲ្យឆាបឆេះឃ្លាំងរក្សាសម្លៀកបំពាក់ ក្នុងពន្ធនាគារ ។ ក្រោយមក ក្រុមពន្លត់អគ្គិភ័យក៏បានគ្រប់គ្រងស្ថានភាព ដោយពន្លត់អណ្តាតភ្លើង ដោយជោគជ័យ។ នៅពេលនេះដែរមិនមានព័ត៌មានអ្នកទោសរត់ចេញពីគុកនោះឡើយ៕

...

រូប​ថត​ :​ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print