ភ្នំពេញ : ដោយអនុវត្តតាមសច្ចាបន័លេខ៥៦/ផ.ក២០២២ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ របស់លោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្តលេីផ្ទៃប្រទេស ។
ព្រឹកថ្ងៃចន្ទទី១៧ ខែតុលា ឆ្នាំ២០២២នេះ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើពិធីបើកវគ្គបំប៉ន ជំនាញប្រឆាំងគ្រឿងញៀន និងអង្គភាពនគរបាលយុត្តិធមី ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ ទាំងទ្រឹស្ដី និងការអនុវត្ត ជាពិសេសដើម្បីពង្រឹងសមត្ថភាពដល់ ជំនាញ និងប្រសិទ្ធភាព ក្នុងការអនុវត្ត តួនាទី ភារកិច្ចអោយទទួលបានជោគជ័យ ជូនអង្គភាព កងរាជអាវុធហត្ថ។
នេះជាសប្តាហ៍ទី៣ ក្នុងការដំណើរការវគ្គបំប៉នជំនាញ ខ្សែរយៈបណ្តោយស្រាវជ្រាវនិងបង្ក្រាបបទល្មេីស បន្ទាប់ពីបញ្ចប់វគ្គបំប៉នជំនាញផែនការ ស្រាវជ្រាវបទឧក្រិដ្ឋ និងវគ្គជំនាញព្រហ្មទណ្ឌរួចមក ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានរៀបចំពិធីបេីក វគ្គបំប៉នជំនាញប្រឆាំងគ្រឿងញៀនបន្តទៀត។ ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមាន ការចូលពី លោក ស្នងការរង នាយការិយាល័យ និងអង្គភាពជំនាញដែលមានកាពាក់ពន្ធ ព្រមទាំងសិក្ខាកាម៥៨នាក់ដែលមកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី.ខេត្តក៏បានចូលរួមកម្មវីធីនោះផងដែរ ៕
ដោយ : សហការី