គុយវ៉ែត និងអារ៉ាប៊ី សាអ៊ូ ឌីត គាំទ្រការសម្រេចកាត់បន្ថយផលិតប្រេងរបស់អង្គការ OPEC+

ចែករំលែក៖

ប្រទេសគុយវ៉ែតនិង អារ៉ាប៊ី សាអ៊ូ ឌីតបានស្វាគមន៍ចំពោះការសម្រេចរបស់អង្គការ OPEC+ ពីការកាត់បន្ថយថាមពលប្រេងរហូតដល់២លានបារ៉ែលក្នុងមួយថ្ងៃ។

សារព័ត៌មាន គុយវ៉ែត KUNA នៅថ្ងៃទី១៦ខែតុលា បានដកស្រង់សម្តីអគ្គនាយកគ្រប់គ្រងក្រុមហ៊ុនប្រេង KPC លោក Sheikh Nawaf al-Saba ដែលបានឱ្យដឹងថា ប្រទេសនេះបានអបអរសាទរ ដល់ការសម្រេចកាត់បន្ថយថាមពលប្រេងរបស់អង្គការ OPEC+។ លោកបន្តទៀតថា គោលដៅរបស់គុយវ៉ែតគឺចង់ឱ្យមានតម្លាភាពនៅលើទីផ្សារថាមពលប្រេងពិភពលោកដើម្បីផលប្រយោជន៍អ្នកប្រើប្រាស់ និងអ្នកផលិតប្រេង។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតបានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិប្រទេស អារ៉ាប៊ី សាអ៊ូ ឌីតបានបញ្ជាក់ថា ព្រះរជ្ជទាយាទ Khalid bin Salman បានប្រកាសផងដែរថា ការសម្រេចរបស់អង្គការ OPEC+ ស្តីពីការកាត់បន្ថយផលិតប្រេងគឺជារឿងសមហេតុផល ដោយមានការព្រមព្រៀងឯកភាពពីប្រទេសជាសមាជិក។
កាលពីថ្ងៃទី៦ខែតុលា អង្គការ OPEC+ បានសម្រេចកាត់បន្ថយផលិតថាមពលប្រេងដែលចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ខាងមុខ ។ ការសម្រេចខាងលើធ្វើឱ្យអាមេរិក និងប្រទេសក្នុងតំបន់អឺរ៉ុប បង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង ដោយសារតែតំបន់អឺរ៉ុបកំពុងតែកង្វះថាមពលប្រេង ក៏ដូចជាតម្លៃប្រេងឡើងថ្លៃខ្ពស់ ហើយការកាត់បន្ថយថាមពលប្រេងរបស់ OPEC+ នឹងធ្វើឱ្យអឺរ៉ុបកាន់តែជួបបញ្ហាខ្លាំងឡើង៕ ដោយធីរីណា

រូប​ថត​ :​ VOV.VN

...

រូប​ថត​ : VnEconomy

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print