តំបន់សឹករងខេត្តទទួលទូកកាណូតម៉ាស៉ីន ចំនួន១៦គ្រឿងជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជូនដល់សឹករងក្រុង ស្រុកទាំង៦ មាន៨អង្គភាព

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជារការរងនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានចាត់ឲ្យលោក វ៉ែន រតនៈ ជាជំនួយការមេបញ្ជារកងទ័ពជើងគោក ចុះមកកាន់ខេត្តស្ទឹងត្រែង ដើម្បីផ្តល់អំណោយទូកនិងម៉ាស៉ីនចំនួន១៦គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជូនទៅផ្នែកសឹករងក្រុងស្រុកទាំង០៦ និងវរៈសេនាតូចអន្តរាគមន៍លេខ១ និងវរៈសេនាតូចលេខ២ការពារព្រំដែន។

នៅក្នុងការប្រគល់អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជារការរងនៃកងយោធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកខាងលើនេះ
លោក វ៉ែន រតនៈ ជំនួយការមេបញ្ជារកងទ័ពជើងគោក បានបញ្ជាក់ថា: អំណោយដែលបានប្រគល់ជូនទៅផ្នែកសឹករងក្រុងស្រុកទាំង០៦នោះ មានចំនួន០៨អង្គភាពចំណុះអោយតំបន់ប្រត្តិបត្តិការសឹករងស្ទឹងត្រែង យោធភូមិភាគទី១ មានទូកម៉ាស៉ីនចំនួន១៦ និងច្រវ៉ាថែមទៀតផង។

ក្នុងនោះផងដែរតំបន់ប្រត្តិបត្តិការសឹករងស្ទឹងត្រែង បានថ្លែងអំណរគុណ ដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក  ដែលបានផ្តល់ជូននូវទូកម៉ាស៉ីនចំនួន១៦គ្រឿង ជូនដល់ផ្នែកសឹករងក្រុងស្រុកទាំង០៦ ចំនួន០៨អង្គភាព ដើម្បីយកទៅបម្រើការងារ ក្នុងអង្គភាពនិងបម្រើការចាំបាច់ ផ្តល់ភាពងាយស្រួល ដល់អង្គភាពរបស់ខ្លួន នៅពេលរដូវវស្សាមានទឹកជំនន់ ជនដាច់ផ្លូវជាពិសេសអាច ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ជួបគ្រោះទឹកជំនន់ផងដែរ។ល។

...

ដោយ:មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print