ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ លោក ឌិត ទីណា ត្រូវបានប្រកាសតែងតាំងជារដ្ឋមន្ត្រីថ្មី នៃ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជំនួល លោក វេង សាខុន ដែលត្រូវតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
ពិធីផ្ទេរតំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកអគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។
ក្រសួងបានរៀបចំពិធីផ្ទេរតំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែល ប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៥:៣០នាទីរសៀល នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគារផ្ការំដួល ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីកម្មវិធីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងរៀបចំធ្វើសន្និសីទសារព័ត៌មាន ដឹកនាំដោយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង១៧:៣០ នាទីល្ងាច។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាប តាមការគួរ ៕
ដោយ : សិលា