ភ្នំពេញ៖ នារីម្នាក់បានរងរបួសបន្ទាប់ពីជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តកុងតឺន័របេីកកៀរ និងកិនជាប់ម៉ូតូខាងក្រោមបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្តោយមហាវិថីចោមចៅ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកលែត ពណ៌ខៀវ លាយស ពាក់ស្លាកលេខភ្នំពេញ1HM 8957 ធ្វេីដំណេីរតាមមហាវិថីចោមចៅក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងបេីកស្របទិសដៅគ្នាកៀរបណ្តាលឱ្យម៉ូតូដួលចូលក្រោមរថយន្តកិនរងការខូចខាតសំណាងមនុស្សលោតចេញទៀតគ្រាន់តែរបួសជេីងបន្តិចបន្តួច។ និងធ្វេីឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។
ក្រោយកេីតហេតុភាគីខាងរថយន្តចេញថ្លៃព្យាបាលនិងជួសជុលម៉ូតូភាគីខាងជនរងគ្រោះចំនួន២០០$ដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕ ដោយ៖សុខាសែនជ័យ