ពិធីជួបជុំរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ : ពិធីជួបជុំរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ នេះបើយោងតាមប្រភពពី ទូរទស្សន៍ជាតិកម្ពុជា បានបញ្ជាក់អោយដឹងនៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។

ប្រភពដដែលបានបន្តថា, បន្ទាប់ពីទទួលបានការឯកភាពយល់ព្រមពីប្រមុខរាជរដ្ឋាភិបាលរួចមក នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បើកកិច្ចប្រជុំត្រៀមរៀបចំជួបជុំរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ ដោយបានពិភាក្សាគ្នាក្នុងការបង្កើតគណៈកម្មការរៀបចំពិធីជួបជុំរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ។
គណៈកម្មការនេះប្រធាន គឺ លោក អ៊ុក ប្រាថ្នា រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងព័ត៌មាន ។
កិច្ចប្រជុំនាឱកាសនេះធ្វើឡើងបន្ទាប់ពី រាជរដ្ឋាភិបាល ឯកភាពឱ្យក្រសួងព័ត៌មាន រៀបចំពិធីជួបជុំរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មាន ដោយផ្ទាល់លើកទី៥ ឆ្នាំ២០២៣ ដើម្បី សំណេះសំណាល និងពិសាអាហារល្ងាច នៅមជ្ឈមណ្ឌលសន្និបាត កោះពេជ្រ នាថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ ។
អ្នកចូលរួមមាន ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ដែល មានភារកិច្ច សមត្ថកិច្ច ទាក់ទងវិស័យព័ត៌មាន និងសោតទស្សន៍ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត អ្នកសារព័ត៌មាន ពិធីករ ពិធីការិនី របស់ស្ថានីយវិទ្យុ ទូរទស្សន៍ មន្ត្រីទទួលបន្ទុកព័ត៌មានរាជធានី ខេត្ត អ្នកនាំពាក្យក្រសួង ស្ថាប័ន និងមន្ត្រីអង្គភាពចំណុះ ក្រសួងប្រមាណ ៥០០០ (ប្រាំពាន់) រូប ។
លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៍បញ្ជាក់ថា នៅក្នុងពិធីជួបជុំរវាង សម្តេចអគតេជោ នាយករដ្ឋមន្រ្តី ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ ខាងមុខនេះ គឺនៅពេលដែលសម្តេច ហ៊ុន សែន មានប្រសាសន៍ ហើយសម្រេច រឿងអ្វីមួយនោះ គឺមានតំលៃស្មើនឹងការសម្រេច ពេលប្រជុំរបស់ គណៈរដ្ឋមន្រ្តី ។
ដូច្នេះ គណៈកម្មការរៀបចំពិធីជួបជុំរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ ត្រូវរួមសហការគ្នាធ្វើកិច្ចការងារនេះអោយបានល្អ ដោយក្នុងនោះ អគ្គនាយកដ្ឋានព័ត៌មាន និង សោតទស្សន៍ ត្រូវធ្វើការជួបប្រជុំជាមួយសមាគមសារព័ត៌មាន ដើម្បីប្រមូលដកស្រង់នូវមតិយោបល់ និងសំណូមពររបស់អ្នកសារព័ត៌មាន ជារួម ដើម្បីដាក់ជូនទៅសម្តេចតេជោ ពិនិត្យ និងសម្រេចដោះស្រាយ ក្នុងពេលពិធីជួបជុំនោះតែម្តង ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print