ប៉ៃលិន÷ព្រឹកថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ លោក ស្រី អភិបាលខេត្តប៉ៃលិននិងក្រុមការងារអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពីសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង។
ក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានក្រុមប្រឹក្សា និងអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ប្រធានមន្ទីរជំនាញ និងរដ្ឋបាលឃុំពាក់ព័ន្ធ ព្រមទាំងក្រុមការងារនៃនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត។ដោយ,ស សារ៉េត
...