សម្ដេចតេជោ ហ៊ុន សែន៖ «កម្ពុជា គឺជាប្រទេសអនុវត្តន៍ដ៏ហ្មត់ចត់ នូវដំណើរការប្រជាធិបតេយ្យដ៏ទៀងទាត់បំផុត»

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានមួយនាព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២នេះ នៅឯសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល​ យ៉ាងដូច្នេះ​ថា៖ កម្ពុជា​ កំពុងឈានឆ្ពោះតាមដំណើរប្រជាធិបតេយ្យជាទៀងទាត់របស់ខ្លួន ដោយមិនយកហេតុផលថា បោះឆ្នោតមិនបានដោយមូល ហេតុនេះ ឬមូលហេតុនោះ គឺកម្ពុជាមិន ដែលបានធ្វើ ហើយក៏ប្រហែលជាកម្ពុជា មិនមានបញ្ហាបែបនេះដែរ លើកលែងតែករណីដែលគេចង់ផ្ដួលរំលំរាជរដ្ឋាភិបាលដោយមិនចាំបាច់បោះឆ្នោត ដែលវាអាចកើត តែករណីបែបនោះវាច្បាស់ជាទទួល បរាជ័យជាមិនខាន។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់​ថា៖ «ប្រទេសកម្ពុជា ទោះបីជាគេថាយ៉ាងណាក៏ដោយ ក៏ប៉ុន្តែប្រទេសមួយនេះអនុវត្តន៍ដ៏ហ្មត់ចត់ នូវដំណើរការប្រជាធិបតេយ្យដ៏ទៀងទាត់បំផុត»។ ការថ្លែងបែបនេះ​របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​​ បន្ទាប់ពីសម្ដេច អញ្ជើញទៅប្តូរព័ត៌មានថ្ងៃ ខែ ឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។

សម្ដេចតេជោ​ បានថ្លែង​បន្តថា​ ដូច្នេះភាពទៀងទាត់នៃបណ្ដាបក្សនយោបាយទាំងអស់ ទាំងបក្សកាន់អំណាច ទាំងបក្សក្រៅរដ្ឋាភិបាល គឺសុទ្ធតែមានលទ្ធភាព ដើម្បីនឹងទទួលបាននូវការត្រៀមរៀបចំខ្លួនសម្រាប់រយៈពេល៥ឆ្នាំ។ ដោយច្បាប់បោះឆ្នោត បានចែងដែរថា រៀងរាល់៥ឆ្នាំម្ដង នៅថ្ងៃអាទិត្យ សប្ដាហ៍ទី៤ នៃខែកក្កដាត្រូវធ្វើការបោះឆ្នោត ។​ ម្យ៉ាងទៀត ក្នុងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ក្នុងជំពូកមួយនោះបានចែងថា សភាមាននីតិកាល៥ឆ្នាំ សភាមិនអាចរំលាយមុនអាណត្តិបានទេ លើក លែងតែសភារំលាយរដ្ឋាភិបាលពីរដង ក្នុងរយៈពេល១២ខែ។ដូច្នេះត្រង់ចំណុចនេះហើយ ដែលបញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជាគ្មានសិទ្ធិដូចនាយករដ្ឋមន្ត្រីនៃប្រទេសដទៃ ដែលរំលាយសភាមុនអាណត្តិនោះទេ ដែលនេះជាតុល្យភាពរវាងសភា និងរាជរដ្ឋាភិបាល។

...

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះ ឆ្នោត ត្រូវមកចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដោយភ្ជាប់ជាមួយនូវឯកសារផ្លូវច្បាប់តម្រូវ និងប្រជាពលរដ្ឋ ដែលត្រូវផ្ទេរការបោះឆ្នោតពីកន្លែងមួយ ទៅកាន់កន្លែងមួយទៀត ដែលខ្លួនត្រូវបោះឆ្នោត។ ទន្ទឹមនេះដែរ សម្ដេចតេជោ ក៏បានអំពាវនាវចំពោះបណ្ដាបក្សនយោបាយជួយអំពាវនាវដល់ប្រជាពលរដ្ឋ ឬអ្នកគាំទ្ររបស់ខ្លួន មកចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដែលក្នុងនោះជាចំណែកមិនគ្រាន់តែរាជរដ្ឋាភិបាល ឬគណៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬគណបក្សប្រជាជននោះទេ ប៉ុន្តែគឺជាកាត្វកិច្ចរបស់បណ្ដាគណបក្សនយោបាយទាំងអស់។ដូច្នេះវាជាការចាំបាច់ណាស់ ដែលបណ្ដាបក្សនយោបាយទាំងអស់ត្រូវអំពាវនាវចំពោះប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសេអ្នកគាំទ្រខ្លួន ឱ្យមកចុះឈ្មោះបោះឆ្នោត៕ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print