រដ្ឋមន្រ្តីក្រសួងបរិស្ថាន ទទួលជួបសំណេះសំណាល​និងពិភាក្សា​ការងារជាមួយលោកស្រី ពេជ្រ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឬទ្ធិនារីកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​២០​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតជូនលោកជំទាវ ពេជ្រ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឬទ្ធិនារីកម្ពុជា និងសហការី ​ទទួលជួបសំណេះសំណាល​និងពិភាក្សា​ការងារ​ កាលពីថ្ងៃទី១៩ ខែតុលាម្សិលមិញនេះ​​ នៅទីស្តីការក្រសួងបរិស្ថាន​។

នៅក្នុងជំនួបខាងលេី​ លោកស្រី​ ពេជ្រ ចន្ទមុន្នី បានលេីកឡេីងអំពីគំនិតផ្តួចផ្តេីមជំរុញសកម្មភាព​កាយឬទ្ធិនារីកម្ពុជា​ ដោយក្នុងនោះមានសកម្មភាពបណ្តុះស្មារតីយុវនារី​ និងក្មេងតូចៗឱ្យចេះស្រឡាញ់​ និងចូលរួមចំណែកលេីកកម្ពស់ការយល់ដឹងអំពីបរិស្ថាន​ តាមរយៈការចូលរួមដាំកូនឈេី​ ការដាំស្តារព្រៃ​ ការទុកដាក់សំរាម​ និងការដេីរកំសាន្ត​តាមព្រៃក្នុងតំបន់ការពារធម្មជាតិ​ ដេីម្បីពង្រឹងកាយសម្បទា ក៏ដូចជាលេីកកម្ពស់ជីវភាពប្រជាជនមូលដ្ឋាន។

...

ឆ្លៀតក្នុងឱកាសនោះ​ លោក​ សាយ​ សំអាល់​ បានថ្លែងស្វាគមន៍​សមាគម​កាយឬទ្ធិនារីកម្ពុជា​ មកកាន់អគារមរតកតេជោ​ ទីស្តីការក្រសួងបរិស្ថាន​ ជាពិសេសក្រសួងនឹងគាំទ្រលេីសំណេីសុំសហការខាងលេី ដែលជាសកម្មភាពនឹងបណ្តុះស្មារតី​ និងភាពជាគំរូដល់យុវជន​ យុវនារី​ ឱ្យបន្តការចូលរួមចំណែកលេីកកម្ពស់ការអប់រំផ្សព្វផ្សាយបរិស្ថានទៅកាន់ស្រទាប់យុវជន​ ការបញ្រ្ជាប់ការយល់ដឹងអំពីកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ​ និងការគ្រប់គ្រងធនធានធម្មជាតិ​ប្រកបដោយចីរភាព​ផងដែរ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print