ខេត្តកោះកុង៖ កម្លាំងនគរបាលស្រុកស្រែអំបិល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរួមភេទជាមួយអនិតិជនក្រោមអាយុ ១៥ ឆ្នាំរហូតបានសម្រេចសរុបចំនួន ៣លើក ដោយយោងតាមពាក្យបណ្ដឹងរបស់អាណាព្យាបាលក្មេងស្រី។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃព្រហស្បតិ៍ទី២០ ខែតុលា ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងកាលពីថ្ងៃទី១៩ ខែតុលាម្សិលមិញនេះ នៅចំណុចបន្ទប់ជួលស្ថិតក្នុង ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ។
ជនសង្ស័យឈ្មោះ វ. ស.អ ភេទ ប្រុស អាយុ ១៦ ឆ្នាំជនជាតិខ្មែរមុខរបរសិស្សមានទីរស់នៅបច្ចុប្បន្នភូមិវាលត្បូង ឃុំស្រែអំបិល បានធ្វើសកម្មភាពរួមភេទជាមួយឈ្មោះ ឡ. ស.ប ភេទស្រី អាយុ ១៣ ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតបានសម្រេចចំនួន ៣ លើកកាលពីថ្ងៃមិនចាំក្នុងខែ កញ្ញា ឆ្នាំ២០២២.មួយលើកនិងព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នៅវេលាម៉ោង ៥ព្រឹកចំនួន ២លើកទៀត។
សូមជម្រាបជូនថា ខណៈពេលដែលអ្នកទាំងពីរបានស្គាល់គ្នាតាមរយៈ ហ្វេសប៊ុក ហើយបានណាត់គ្នាជួបក្នុងបន្ទប់ជួលរួចធ្វើ សកម្មភាពរួមភេទនេះតែម្ដង។ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិលតាមបណ្តឹងអាណាព្យាបាលជនរងគ្រោះ។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការសាកសួរយកចម្លើយ និងកសាងសំណុំរឿង តាមនីតិវិធីច្បាប់៕ដោយ៖សហការី