ភ្នំពេញ៖ ទស្សនិកជនជាច្រើនបានបង្ហាញក្តីអាណិតជាពន់ពេក ទៅកាន់
ម្ចាស់មកុដMiss Grand Cambodia 2021 កញ្ញា ប៉ូគីមថេង សុទ្ធធីតា បានចេញវីដេអូសុំទោសទៅកាន់អភិបាលខណ្ឌឬស្សីកែវជាសាធារណៈជុំវិញការLive វីដេអូមួយកាលពីអំឡុងខែកក្កដា ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោកអភិបាលខណ្ឌ ។
ប៉ូ គីមថេងសុទ្ធធីតាក៏បានរៀបរាប់ទាំងទឹកភ្នែកដោយការសុំទោសដែលនាងបានបញ្ជាក់ថាដោយសារការបារម្ភខ្លាចបាត់បង់ទ្រព្យសម្បត្តិទើបនឹងធ្វើការផ្សាយវីដេអូខាងលើ ដែលបានប្រើប្រាស់ពាក្យមួយចំនួនប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អភិបាលខណ្ឌឬស្សីកែវ។ នាងក៏បានស្នើឲ្យលោកអភិបាលមេត្តាជួយដកពាក្យបណ្តឹងដែលបានប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញផងចុះ ដែលនាងរំពឹងថានឹងទទួលបានការយោគយល់អធ្យាស្រ័យពីលោកអភិបាលខណ្ឌ។
គួរបញ្ជាក់ដែរថាកាលពីអំឡុងដើមខែកក្កដា ឆ្នាំ ២០២២ កញ្ញា ប៉ូ គីមថេងសុទ្ធធីតា បានធ្វើការLive វីដេអូជុំវិញករណីចម្រូងចម្រាសរវាងពលរដ្ឋ និងមន្ត្រីសន្តិសុខខណ្ឌឬស្សីកែវ ដែលគ្រានោះនាងបានលើកឡើងថាបានទទួលរងការធ្វើ បាប និងបំផ្លាញទ្រព្យសម្បិត្តិរបស់នាង។ ក្រោយផ្ទុះករណីនេះរដ្ឋបានខណ្ឌឬស្សីកែវបានចេញសេចក្តីប្រកាសព័ត៌មានបានបានបញ្ជាក់ថាគឺជាការចុះអនុវត្តវិធានការរដ្ឋបានចំពោះការរំលោភបំពានសាងសង់ ដោយការបោះបង្គោលថ្មនិងដាំដើមឈើខុសច្បាប់នៅដីផ្លូវ៣០ម៉ែត្រនាភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកេវហើយការចុះអនុវត្តនេះដើម្បីធានារក្សាដីផ្លូវ៣០ម៉ែត្រនិងចាត់ទុកថា ការ លើកឡើងរបស់កញ្ញា ប៉ូគីមថេង សុទ្ធធីតា គឺជារឿងមិនពិត។ ទោះជាយ៉ាងណាករណីនេះបានស្ងាប់ស្ងាត់មួយរយៈ ដែលទើបនឹងលេចដំណឹងគ្រានេះថានាងបានរងបណ្តឹងទៅវិញ៕
ដោយ វឌ្ឍនា