ភ្នំពេញ : នៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានមានប្រសាសន៍ថា, ទោះបីជាខ្ញុំត្រូវធ្វើដំណើររាប់រយគីឡូម៉ែត្រ សម្រាកបានតិច ដឹកនាំប្រជុំនិងដោះស្រាយការងារច្រើនមុខនិងច្រើនម៉ោងក្តី ក៏ថាមពលខ្ញុំថ្ងៃនេះត្រូវបានបំពេញអោយពេញបរិបូរណ៌ តាមរយៈសារជូនពរ និងលើកទឹកចិត្តជាច្រើនពីសំណាក់លោកតា លោកយាយ លោកអ៊ុំ ពូមីងបងប្អូន ក្មួយៗនិងមិត្តៗជាច្រើនទាំងក្នុងនិងក្រៅប្រទេស តាមរយៈសារជូនពរដោយផ្ទាល់និងតាមបណ្តាញពត៌មានសង្គមសម្រាប់ថ្ងៃខួបកំណើតរបស់ខ្ញុំ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា, ខ្ញុំសូមអរគុណដោយស្មោះចំពោះលោកតា លោកយាយ លោកអ៊ុំ ពូមីងបងប្អូន ក្មួយៗនិងមិត្តៗទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស ចំពោះការរាប់អានចំពោះរូបខ្ញុំ និងចំពោះសារជូនពរដ៏មានអត្ថន័យសម្រាប់ថ្ងៃខួបកំណើតរបស់ខ្ញុំ🙏
អរគុណជាពិសេសផងដែរចំពោះប្រពន្ធនិងកូនៗ ដែលទោះជាប៉ាជាប់រវល់ការងារនិងបេសកកម្មឆ្ងាយពីផ្ទះ មិនបាននៅជាមួយកូនៗនៅថ្ងៃនេះ ក៏កូនៗបានយោគយល់ និងខំរៀបចំសរសេរជាលិខិតជូនពរអោយប៉ាប៉ា🥰 ៕
ដោយ : សុខ ខេមរា