ប្រធានាធិបតីម៉ាក្រុងអំពាវនាវដល់អឺរ៉ុបត្រៀមលក្ខណៈឆ្លងកាត់រដូវរងាដោយគ្មានឧស្ម័នរុស្ស៊ី

ចែករំលែក៖

ប្រធានាធិបតីបារាំងលោក ម៉ាក្រុង បានអំពាវនាវដល់បណ្តាប្រទេសសហគមន៍អឺរ៉ុបត្រៀមលក្ខណៈឆ្លងកាត់រដូវរងាដោយមិនមានថាមពលហ្គាសរបស់រុស្ស៊ី។ ក្នុងពេលនេះដែរអឺរ៉ុបបានខិតខំដើម្បីកាត់បន្ថយការអាស្រ័យថាមពលពីរុស្ស៊ី។

នៅក្នុងកិច្ចប្រជុំអឺរ៉ុបនៅក្នុងទីក្រុងប៊្រុចសែល ប្រធានាធិបតីបារាំង បានប្រកាសថា «យើងកំពុងប្រឈមឧបសគ្គនៅក្នុងការកាត់បន្ថយតម្លៃថាមពល ក៏ដូចជាការផ្គត់ផ្គង់ថាមពលនៅរដូវរងាខាងមុខ ។ ប៉ុន្តែកិច្ចប្រជុំមិនបានព្រមព្រៀងគ្នាក្នុងការកំណត់តម្លៃថាមពលនោះឡើយ។
ក្នុងពេលនេះដែរ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង (Emmanuel Macron) កាលពីថ្ងៃ២១ខែតុលាបានថ្លែងរិះគន់ចំពោះសហរដ្ឋអាមេរិកក្នុងការអនុវត្តស្តង់ដារពីរជុំវិញតម្លៃឧស្ម័ន។ ក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) នៅទីក្រុងប៊្រុចសែល លោក ម៉ាក្រុង បានអះអាងថា អាមេរិកលក់ឧស្ម័នរបស់ខ្លួនមកឱ្យអឺរ៉ុបក្នុងតម្លៃមួយដែលខ្ពស់ជាងតម្លៃទីផ្សារក្នុងស្រុករបស់អាមេរិកផ្ទាល់ប្រហែល៣-៤ដង ដែលទង្វើនេះគឺលោកចាត់ទុកជាការអនុវត្តស្តង់ដារពីរយ៉ាងជាក់ស្តែង។
បើតាមលោកប្រធានាធិបតីបារាំង បញ្ហាខាងលើគួរតែក្លាយជាប្រធានបទដើម្បីពិភាក្សាដោយការយកចិត្តទុកដាក់ ដ្បិតវាពាក់ព័ន្ធទៅនឹងភាពស្មោះត្រង់នៃការធ្វើពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក ហើយនឹងសម្ព័ន្ធមិត្តនៅអឺរ៉ុប។ លោក ម៉ាក្រុង បានបន្ថែមថា លោកមានបំណងនឹងលើកឡើងអំពីបញ្ហាតម្លៃឧស្ម័ននេះនៅពេលលោកទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្នុងខែធ្នូខាងមុខ។
ដើម្បីបំពេញតម្រូវការ ដោយសារតែការថយចុះនៃវត្តមានរោងចក្រថាមពលនុយក្លេអ៊ែរ និងការផ្អាកទាំងស្រុងរបស់រុស្ស៉ីក្នុងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិមកកាន់ប្រទេសបារាំង បារាំងបានងាកទៅរកសហរដ្ឋអាមេរិកដើម្បីនាំចូលឧស្ម័នបន្ថែម៕ ដោយធីរីណា

...

រូប​ថត​ :Tass

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print