សម្តេចតេជោ បានឧបត្ថម្ភថវិកាប្រមាណ ៣ពាន់ដុល្លារ និង២លានរៀល ជូនអ្នកស្រី នួន និរតី សម្រាប់ដោះស្រាយការលំបាកក្នុងជីវភាព

ចែករំលែក៖

ខេត្តសៀមរាប : ដើម្បីជួយដល់ជីវិតកូន គេបានឃើញ ទឹកចិត្តមហាសាលរបស់ម្តាយ! ស្ត្រីម្នាក់ បីកូនស្វែងរកការជួយសង្គ្រោះជីវិត ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ សម្តេចតេជោ បានឧបត្ថម្ភថវិកាប្រមាណ ៣ពាន់ដុល្លារ និង២លានរៀល ជូនអ្នកស្រី នួន និរតី សម្រាប់ដោះស្រាយការលំបាកក្នុងជីវភាព។
សូមបញ្ជាក់ថា, ហេតុការណ៍នេះ បានកើតឡើងក្នុងពិធីសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅកាន់តំបន់អភិវឌ្ឍន៍ពាក់ស្នែង នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២នេះ។
ការពិតត្រូវបានដឹងថា, អ្នកស្រី នួន និរតី ជាប្រជាពលរដ្ឋមួយរូបក្នុងចំណោមប្រជាពលរដ្ឋដទៃទៀត ដែលបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនោះដែរ។ អ្នកស្រី បានបីកូនស្រីវ័យ៩ឆ្នាំនៅនឹងដៃ ក្នុងសភាពសន្លប់ស្តូកស្តឹងដោយសារឥទ្ធិពលជំងឺ។ ខណៈរូបគាត់មានជីវភាពខ្វះខាតខ្លាំង បានបង្ខំចិត្តព្យាយាម បីកូនបានជួបសម្តេចដោយផ្ទាល់ ដូចបំណងប្រាថ្នា ហាក់ធ្វើអោយលោកស្រី ធូរស្បើយពីក្តីលំបាក ដ៏ធំធេងនេះ។ បន្ទាប់ពីសម្តេចតេជោបញ្ចប់កិច្ចសំណេះសំណាលចុះពីលើវេទិកាចាកចេញពីកម្មវិធី អ្នកស្រី​ នួន និរតី បីកូនមានជំងឺរត់សំដៅទៅរកសម្តេចតេជោ សុំការជួយសង្គ្រោះជីវិតកូនស្រី។

សម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឱ្យអ្នកស្រី រៀបរាប់ពីស្ថានភាពជំងឺរបស់កូន ហើយក៏កើតក្តីអាណិតអាសូរជាខ្លាំងចំពោះកុមារី និងស្ត្រីជាម្តាយ។ ភ្លាមៗនោះ សម្តេចតេជោ បានឧបត្ថម្ភថវិកាប្រមាណ ៣ពាន់ដុល្លារ និង២លានរៀល ជូនអ្នកស្រី នួន និរតី សម្រាប់ដោះស្រាយការលំបាកក្នុងជីវភាព។
នេះហើយជាទឹកចិត្តមហាសាលនៃការស្រឡាញ់ចំពោះកូនកំពុងមានជំងឺជាទម្ងន់នោះ បានជំរុញទឹកចិត្តស្ត្រីម្នាក់ឱ្យក្លាហាន បីកូនរត់ឆ្ពោះទៅរកសម្តេចតេជោ ហ៊ុន សែន សុំក្តីអនុគ្រោះជួយសង្គ្រោះជីវិតកូនរបស់ខ្លួន។
តាមរយៈចិត្តសណ្តោសប្រណីពីសម្តេចតេជោ ធ្វើអោយស្ត្រីខាងលើ ទទួលបាននូវថវិកាមួយចំនួន ដើម្បីជាមធ្យោបាយ ដោះស្រាយ សម្រួលដល់ការខ្វះខាត និងព្យាបាលជម្ងឺកូន៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print