អតីតខ្សែបម្រើស្លាបរបស់ក្លិប Bayern Munich និងជាអតីតកីឡាករជម្រើសជាតិបារាំង Franck Ribery បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយ។ កីឡាករ វ័យ៣៩ឆ្នាំរូបនេះ បាន បញ្ចប់ កុងត្រា ជាមួយ ក្លិប Salernitana នៃ ក្រប ខ័ណ្ឌ Serie A បន្ទាប់ ពីជួប បញ្ហា ជង្គង់។
គាត់បានស៊ុតបាល់បញ្ចូលទី១២៤គ្រាប់ និងបានរួមចំណែក Assists ១៨២ដងក្នុង៤២៥ប្រកួតសម្រាប់ក្រុម Bayern Munich កាលពីឆ្នាំ២០០៧–២០១៩ ដោយបានជួយក្រុមឈ្នះពានរង្វាន់ Champions League ក្នុងឆ្នាំ២០១៣ និងពានរង្វាន់ Bundesliga ចំនួន៩។
Ribery បានចូលរួមជាមួយក្រុម Fiorentina មុនពេលផ្លាស់ទៅក្លិប Salernitana កាលពីរដូវក្តៅមុន ដោយបានជួយក្លិបជៀសផុតការកាត់ចោល ប៉ុន្តែគាត់មិនមានបានជួយក្រុមឲ្យប្រសើរឡើងចាប់តាំងពីការចាញ់ក្រុម Roma ថ្ងៃបើកឆាករដូវកាល។ ការចូលនិវត្តន៍របស់គាត់ត្រូវបានពាក្យចចាមអារ៉ាមថា ជាច្រើនសប្តាហ៍មកហើយ។
កីឡាករសញ្ជាតិបារាំងរូបនេះបានចូលរួមជាមួយ Bayern Munich ក្នុងតម្លៃ១៧លានផោនពីក្លិប Marseille កាលពីខែមិថុនាឆ្នាំ២០០៧ មួយឆ្នាំបន្ទាប់ពីជាផ្នែកមួយនៃការជួយក្រុមបារាំងដែលបានបញ្ចប់វគ្គជម្រុះក្នុងពូលនៅ World Cup ឆ្នាំ២០០៦។
កីឡាករលេងឲ្យជម្រើសជាតិបារាំងរូបនេះស៊ុតបញ្ចូលទីបាន១៦គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន២៥ដងក្នុង៨១ប្រកួតសម្រាប់ប្រទេសរបស់គាត់ មុនពេលប្រកាសចូលនិវត្តន៍ពីកាតព្វកិច្ចអន្តរជាតិក្នុង២០១៤ បន្ទាប់ពីខកខានការប្រកួត World Cup ជាមួយនឹងរបួសខ្នង។
បន្ទាប់ពីរយៈពេល១២ឆ្នាំជោគជ័យនៅទីក្រុង Bayern Munich គាត់បានចាកចេញជាមួយខ្សែបម្រើស្លាបសញ្ជាតិហូឡង់ Arjen Robben ខណៈដែល Bayern Munich បានគ្រងតំណែងជើងឯកអាល្លឺម៉ង់សម្រាប់រដូវកាលទី៧ជាប់ៗគ្នា ៕ (រូបភាព ៖ BBC Sport)