អនុសាខាកាកបាទក្រហមខណ្ឌ៧មករា បន្តផ្តល់អំណោយមនុស្សធម៍ ជូនប្រជាពលរដ្ឋជួបជីវភាពខ្វះខាត ចំនួន ១០០ គ្រួសារ

ចែករំលែក៖

ភ្នំពេញ : អនុសាខាកាកបាទក្រហមខណ្ឌ៧មករា បន្តផ្តល់អំណោយមនុស្សធម៍ ជូនប្រជាពលរដ្ឋជួបជីវភាពខ្វះខាត ចំនួន ១០០ គ្រួសារ មកពី សង្កាត់មនោរម្យ និង សង្កាត់អូឬស្សី២ ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា, នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២២នេះ នៅក្នុងបរិវេណវិទ្យាល័យបាក់ទូក បានរៀបចំពីធីសំណេះ សំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ អនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌ៧មករា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង សរុបចំនួន ១០០គ្រួសារ ដែលមកសង្កាត់មនោរម្យ ចំនួន ៥០គ្រួសារ និង សង្កាត់អូរឬស្សីទី២ ចំនួន ៥០គ្រួសារ ដឹកនាំដោយ លោក ថេង សុថុល អភិបាល នៃគណៈភិបាលខណ្ឌ៧មករា និង ជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា អមដំណើរដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា និងជាប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហម ខណ្ឌ៧មករា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោកឧកញ៉ាបណ្ឌិត ចិត្រ សេរីសុភ័ក្រ្ត និងលោកស្រីបណ្ឌិត ឡាវរ៉ូភិនយ៉ូ សាក់សិនថាន់ លោក លោកស្រី អភិបាលរង ខណ្ឌ៧មករា សមាជិក សមាជិកា អនុសាខាកាកបាទក្រហម ខណ្ឌ៧មករា លោក នាយក នាយករង រដ្ឋបាលខណ្ឌ លោក លោកស្រី ប្រធានការិល័យចំណុះទាំង១១ លោក លោកស្រីចៅសង្កាត់ទាំង៨ ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖​
– អង្ករ ១បាវ = ២៥ គីឡូក្រាម , ឃីត ១កញ្ចប់ , មី ១កេស , ទឹកសុទ្ធ ១កេស និងថវិកា ២ម៉ឺនរៀល ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print