រដ្ឋមន្ត្រីទទួលបន្ទុកអៀរឡង់ខាងជើង Chris Heaton-Harris បានបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រី អង់គ្លេសលោក បូរិស ចនសុនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពី តំណាងរាស្ត្រដើម្បីឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី ។ លោក ចនសុនទទួលបានសំឡេងគាំទ្រ លើសពី១០០សំឡេង។
សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ២៣ខែតុលា បានផ្សាយថា លោក បូរីស ចនសុន នឹងបន្តចូលរួមប្រកួតប្រជែងតំណែងនាយករដ្ឋមន្ត្រីដើម្បីជំនួសលោកស្រី Liz Truss ដែលបានលាលែងចេញពីតំណែងក្រោយការកាន់អំណាចបានតែ៤៥ថ្ងៃប៉ុណ្ណោះ។
ក្នុងពេលជាមួយគ្នានេះដែរ ប្រមុខដឹកនាំរដ្ឋសភាអង់គ្លេស លោកស្រី Penny Mordaunt បានប្រកាសថា លោកស្រីនឹងបន្ត ប្រកួតប្រជែងតំណែងនាយករដ្ឋមន្ត្រីអង់គ្លេសបន្តទៀត បើទោះបីមិនទទួលបានការគាំទ្រខ្ពស់ដូចលោក ចនសុន និងអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Rishi Sunak ក៏ដោយ។
ក្នុងពេលនេះដែរ ពលរដ្ឋអង់គ្លេសជាច្រើនបាននាំគ្នាដង្ហែក្បូនបាតុកម្មស្នើដល់អង់គ្លេសចូលជាសមាជិកអឺរ៉ុបវិញ ដោយពលរដ្ឋបានយល់ឃើញថា វិបត្តិដែលកើតឡើងនៅក្នុងប្រទេសអង់គ្លេសនាពេលនេះគឺដោយសារតែការចាកចេញពីសហគមន៍អឺរ៉ុប ៕ ដោយធីរីណា
រូបថត : TTXVN
រូបថត : Zingnews.vn