សេចក្តីជូនដំណឹងស្តីពីការលើកពេលនៃការប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ

ចែករំលែក៖

ភ្នំពេញ​៖​ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃចន្ទទី​២៤​ ខែតុលា​ ឆ្នាំ​២០២២​ បានចេញសេចក្តីជូនដំណឹងស្ដីពីលើកពេលនៃការប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ទៅថ្ងៃ០១ ខែវិច្ឆិកា ឆ្នាំ២០២២។

ជាក់ស្ដែង​នៅក្នុង​សេចក្តីជូនដំណឹងខាងលេីនេះ​ បានបញ្ជាក់ថា​ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានកិត្តិយសសូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី គ្រប់ក្រសួង ស្ថាប័ន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ ស្ថានទូត អង្គការដៃគូជាតិ អន្តរជាតិ និងវិស័យឯកជន មេត្តាជ្រាបថា៖ កម្មវិធីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវចុះចែកស្រូវពូជជូនប្រជា កសិករ សម្រាប់ការស្ដារឡើងវិញនៅតាមបណ្តាខេត្តដែលរងផលប៉ះពាល់ និងខូចខាត ដោយសារគ្រោះ មហន្តរាយជំនន់ទឹកភ្លៀង។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលគ្រោងនឹងប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះ មហន្តរាយ រួមជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ក្រោមមូលបទ “រួមគ្នាដើម្បីលើកកម្ពស់តុល្យការសកម្មភាពមូលដ្ឋានីយកម្ម សម្រាប់ភាពធន់ នឹងគ្រោះមហន្តរាយ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រទី២៨ ខែតុលា ឆ្នាំ២០២២ ម៉ោង០៧៖៣០ នាទីព្រឹក នៅមជ្ឈមណ្ឌលកោះពេជ្រ អគារ B រាជធានីភ្នំពេញ សូមលើកពេលទៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វិញ សម្រាប់ទីកន្លែង និងពេលវេលារក្សានៅដដែល។

...

សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ សូមសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ លោកឧកញ៉ា លោក លោកស្រី គ្រប់ក្រសួង ស្ថាប័ន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ស្ថានទូត អង្គការដៃគូជាតិ និងអន្តរជាតិ និងវិស័យឯកជន មេត្តាជ្រាបជាព័ត៌មាន និងយោគយល់អាធ្យាស្រ័យ ដោយសេចក្ដីអនុគ្រោះ៕ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print