យោធភូមិភាគទី៣ កងទ័ពជើងគោក ទទួលជួបប្រតិភូការិយាល័យអនុព័ន្ធយោធាវៀតណាម ប្រចាំកម្ពុជា

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ បានដឹកនាំប្រតិភូ ទទួលស្វាគមន៍ លោក វរសេនីយ៍ឯក ត្រឹន វ៉ាន់តឹម ប្រធានការិយាល័យអនុព័ន្ធការពារប្រទេសវៀតណាម ប្រចាំកម្ពុជា អញ្ជើញសួរសុខទុក្ខ និងពិភាក្សាការងារ ដែលដឹកនាំដោយ លោក ឧត្ដមសេនីយ៍ឯក ខៀវ សាផាត អគ្គលេខាធិការរង នាយករងនាយកដ្ឋានបុគ្គលិក ជាប្រធានប្រតិភូ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ។

នាឱកាសនោះ លោក ឧត្ដមសេនីយ៍ឯក យឿង សុខុន បានថ្លែងនូវការស្វាគមន៍ និងទទួលរាក់ទាក់ប្រកបដោយមនោសញ្ចេតនា​ ក្នុងនាមកងទ័ពនៃប្រទេសជាមិត្តជិតខាង សំដៅធ្វើឲ្យមាននូវប្រសិទ្ធភាពថែមទៀត​ ក្នុងការពង្រីក​ និងពង្រឹងកិច្ចទំនាក់ទំនងល្អ សហប្រតិបត្តិការលើគ្រប់វិស័យ ថែមទាំងបានបញ្ជូនសិក្ខាកាមបំពេញកម្មសិក្សាហ្វឹកហ្វឺនរៀនសូត្រ​ ដើម្បីបង្កើនធនធានមនុស្ស​។ ជាមួយនោះកិច្ចសហការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម​ និងអ្នកជំនាញការបានសហការណ៏គ្នាល្អ​ និងការឧបត្ថមជួយគ្នាទៅវិញទៅមក​ ដេីម្បីកសាងអង្គភាព ទទួលបានផ្លែផ្កាត្រចះត្រចង់ ក្នុងពេលបច្ចុប្បន្ន និងពេលទៅអនាគត ។

លោក វរសេនីយ៍ឯក ត្រឹន វ៉ាន់តឹម ប្រធានការិយាល័យអនុព័ន្ធការពារប្រទេសវៀតណាមប្រចាំកម្ពុជាបាន ថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត​ ចំពោះថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានយោធភូមិភាគទី៣ ដែលបានជួយគាំទ្រឧបត្ថម្ភ និងបង្កលក្ខណៈងាយស្រួល ដល់ក្រុម បច្ចេកទេសជំនាញ​ ក្នុងការជីករុករកអដ្ឋិធាតុកងទ័ពវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមកន្លងមក​ និងបានទទួលស្តាប់នូវមតិមួយចំនួន និងលើកសរសើរដល់សិក្ខាកាម​ ដែលបញ្ជប់ការសិក្សាពីប្រទេសវៀតណាម​មកធ្វើការនៅអង្គភាពវិញ ប្រកបដោយ ចំណេះដឹង​ ជំនាញ​ មានឆន្ទៈក្នុងការបំពេញភារកិច្ចបានល្អប្រសើរ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print