ខេត្តកណ្ដាល៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន នៅថ្ងៃចន្ទទី២៤ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា វត្តឫស្សីជ្រោយ ឬវត្តមហាអម្ពវ័ន ស្ថិតនៅក្នុងឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ពោលគឺតាំង នៅ ប្រប នឹង ផ្លូវ ជាតិ លេខ ៦ (ភ្នំពេញ-សៀមរាប)។ ព្រះវិហារ វត្ត នេះ កសាងឡើង តាំង ពីចុង ទសវត្សទី ៤០ ជា ប្រភេទ ព្រះវិហារ ជហ្វា បួន ដោយ ចាក់ ជញ្ជាំង បេតុង មាន សសរនិង គ្រឿង គ្រោង ដំបូលជា ឈើ ប្រក់ ក្បឿង ស្រកា លេញ ។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា នៅតាមគល់សសរ អម ល្វែង គ្រឹះ ខាងក្នុង ព្រះវិហារ មានគំនូរ សត្វ តំណាងឆ្នាំទាំង ១២ នៅលើជញ្ជាំង អាសន៍ ព្រះជីវ៍ មានគំនូរ រឿង វេស្សន្តរ និងពពួក សត្វនរក នៅលើជញ្ជាំងជុំវិញ មានគំនូរ រឿងពុទ្ធ ប្រវត្តិ ហើយ អ្វី ដែល គួរឱ្យ កត់សម្គាល់ គឺ នៅលើ ពិតានឈើ ខាងលើ មានគំនូរ ត្រង់ អន្លើ ខ្លះក្នុងរឿង ពុទ្ធប្រវត្តិ និងអន្លើ ខ្លះទៀត ក្នុងរឿងរាមកេរ្តិ៍ ដែលកម្រ ឃើញ លើកយកមកគូរ នៅតាមព្រះវិហារសង់ថ្មី សព្វថ្ងៃ។
ជាការពិត ព្រះវិហារ វត្តឫស្សីជ្រោយ គឺជាទម្រង់ ព្រះវិហារ ជហ្វា បួនដ៏សាមញ្ញមួយ កសាង ឡើង នៅក្នុង ភូមិសាស្រ្ត តាម ដងទន្លេដែល សង្កតឃើញ មាន ការប្រើឈើ និងថ្ម ធ្វើ ជាសម្ភារៈ សំណង់ ។ បើយោង តាម ចារឹកលើជញ្ជាំងខាងក្នុង ព្រះ វិហារ ចារថា “ព្រះ វិហារ នេះកសាង ពីឆ្នាំខាល ទោស័ក ព.ស. ២៤៩២ គ.ស. ១៩៤៩ រហូត មកដល់ ឆ្នាំ មមី ឆស័ ក ព.ស. ២៤៩៧ គ.ស. ១៩៥៤ ទើប ចាក់ ជញ្ជាំង ហើយ”។ ផ្អែក តាម ខ្លឹមសារ ចារឹក ខាងលើ បានសេចក្តី ថាដំណើរ ការ នៃការសាងសង់ ព្រះវិហារ វត្ត ឫស្សី ជ្រោយ ប្រើ ពេល ៥ឆ្នាំ ទើប បាន ចាក់ ជញ្ជាំង រួចរាល់ ។ តាមការសិក្សារ បស់ Danielle & Dominique – Pierre Guéret យល់ ថា គំនូរ ក្នុង ព្រះវិហារគូរ នៅ ក្នុងឆ្នាំ ១៩៥៤ ដែ រ។
ក្រោយឆ្លងកាត់សង្រ្គាម និង ការ ខូចខាតខ្លះ ដោយ ប្រការផ្សេងៗ ព្រះវិហារ វត្ត ឫស្សី ជ្រោយ បាន ជួស ជុល ឡើង វិញ ជា បន្ត បន្ទាប់ តាមសទ្ធា ពុទ្ធបរិស័ទ ជិត ឆ្ងាយ ព្រម ទាំង បាន ពង្រីក ទីធ្លា ខឿន ខាងក្រោម និងរៀប ជណ្តើរ ឡើង ទាំង បួន ទិស ផងដែរ ។ ប៉ុន្តែ យ៉ាង ណាក្តី គេ សង្កេត ឃើញ រចនា សម្ព័ន្ធ ផ្នែក ដំបូល នៅរក្សា បានតាម លំនាំដើម ជា ព្រះវិហារ ជហ្វា បួន ឬ អ្នក ខ្លះ ហៅ ថា “ព្រះវិហារ បុរាណ”។ មិន តែ ប៉ុណ្ណោះ ដូច បាន បញ្ជាក់ មក ខាង លើ ថា ដំបូល ព្រះវិហារ នេះប្រក់ ក្បឿង ស្រកាលេញ ជ្រាល ចុះ បីថ្នាក់ សង ខាង។
ដោយឡែក ចំពោះ ក្បាច់ លម្អ លើ ហោជាង គឺ ជា ក្បាច់ ភ្ញី ទេស ឆ្លាក់ អំពី ស៊ីម៉ងត៍ យ៉ាង សាមញ្ញ ដូច គ្នា ទាំងសងខាង ហើយ ពុំមាន រំលេច រូបអ្វីគួរឱ្យ កត់ សម្គាល់ ឬចារឹក ខ្លឹម សារ អ្វី ទុក ជា ចំណាំ ដូច បណ្តា ហោ ជាង ព្រះ វិហារ ផ្សេងៗឡើយ។ ប៉ុន្តែ នាគ ដង ក្តារ ដែល ប្រើ លម្អ នៅ គែម ហោ ជាង គេ សង្កេត ឃើញមាន លក្ខណៈ ត្រង់ស្មើ ដែល នាំ ឱ្យ មើល ឃើញ ថា ហោជា ង ព្រះ វិហារ នេះមានលក្ខណៈ ស្ទើរ ជា ត្រីកោណ ស្មើ ទាំង បីជ្រុង។ ចំណែក ឯ នៅ ខាង ចុង ព្រំ ដំបូលនីមួយៗ ក៏បំពាក់ លម្អ ដោយ ជហ្វា ចាក់ ពុម្ព ស៊ីម៉ងត៍ យ៉ាង សាមញ្ញដែរ ពោលគឺ ពុំ មាន ក្បាច់ រចនា អ្វីឡើយ។ ផ្នែក ខាង មុខ មាន បំពាក់ ជហ្វា២ ហើយ ផ្នែក ខាង ក្រោយ បំពាក់ ជហ្វា ២។ លក្ខណៈ ហោជាង នាគដង ក្តារ និង ជហ្វា ចាក់ ពុម្ពស៊ីម៉ងត៍ បែបនេះ ជា សិល្បៈ សង្កេត ឃើញ និយម ចាប់ ពី ដើម ទសវត្ស ទី ៩០ ដែល ព្រះ វិហារ នីមួយ ៗ ចាប់ផ្តើម រៀបចំ ជួស ជុល ឡើង វិញក្រោយ សង្រ្គាម។
ចំពោះផ្នែក ខាងក្នុងនៃ ព្រះវិហារ គឺ មាន សសរ ឈើ មូល ធំៗ ១២ដើម អមសង ខាង ល្វែង គ្រឹះ ។ នៅលើ សសរទាំងនោះ មាន គំនូរ លម្អ ដោយ ខ្សែក្បាច់ និង រូប នាគ ព័ទ្ធ ចុះ ពីលើ មក ក្រោម។ នៅ តាម គល់ សសរ នីមួយៗ គេ គូរ រូប សត្វ តំណាង ឆ្នាំ ទាំង ១២ ដោយ ផ្តើម ពីឆ្នាំ “ជូត” នៅគល់ សសរ ជ្រុង ពាយ័ព្យ នៃព្រះជីវ៍ បន្ត ទៅមុខ រហូត បញ្ចប់ ត្រឹម ឆ្នាំ “កុរ” នៅ សសរ ជ្រុង និរតី នៃព្រះជីវ៍។ រីឯ នៅ មុខ បល្ល័ង្ក ព្រះជីវ៍ មាន ដងទង់ មួយ គូធ្វើ អំពីឈើ បំពាក់ ដោយ រូប ហង្សមួយ គូ នៅ ខាងចុង ។ ចំណែក ឯ បល្ល័ង្ក និង ព្រះ ជីវ៍ ក្នុង ព្រះ វិហារ នេះ គេដឹង ថា កសាង ថ្មី នៅ ក្នុង ឆ្នាំ ១៩៨៨។ ព្រះ បដិមា ព្រះជីវ៍ ធំ គង់ ខ្ពស់ លើ បល្ល័ង្ក បីថ្នាក់ ក្នុង កាយវិការ ផ្ចាញ់មារ ព្រម ទាំង អម ដោយ ព្រះ បដិមា តូចៗ ក្នុង កាយ វិការ ផ្សេងៗជាច្រើន ទៀត ។
គំនូរ លើ ជញ្ជាំង ជុំវិញ ព្រះវិហារផ្នែកខាងក្នុង គឺជា ឈុត សំខាន់ៗក្នុង រឿង ពុទ្ធ ប្រវត្តិ ដោយ ផ្តើម សាច់ រឿង ចេញ ពី ជ្រុង ឦសាន ត្រង់ “ទេវតា យាង សន្តុសិត ទេវបុត្រ ឱ្យ ច្យុត មក ចាប់ កំណើត” បន្ត មក អន្លើ ផ្សេងទៀត តាម លំដាប់លំដោយដូចជា “ទ្រង់ សុបិន និម្មិត, ទ្រង់ ប្រសូត្រ, ព្រាហ្មណ៍ ទាយ ព្រះ លក្ខណៈ, សម្តែង ឫទ្ធិ, រៀប អភិសេក, ទត សួន, ចេញ សាង ផ្នួស, ទុក្ខកិរិយា, នាងសុជាតា ថ្វាយចង្ហាន់, ផ្ចាញ់មារ, ត្រាស់ ដឹង, ប្រោស ពុទ្ធមាតា-បិតា, ប្រោស បញ្ចវគ្គីយ៍, នាងវិសាខា សាងវត្តថ្វាយ, ទទួល ចង្ហាន់ នាយ ចុន្ទ រហូត បញ្ចប់ សាច់រឿង ត្រង់ “ព្រះ អង្គទ្រង់ ប្រឈួន, បរិនិព្វាន, និង ចែក ព្រះ បរម សារីរឹក ធាតុ” នៅលើ ជញ្ជាំង ខាងមុខ ឈម នឹង ព្រះជីវ៍ ធំ។ ចំពោះការ ផ្តើម សាច់ រឿង និង បញ្ចប់ រឿង ពុទ្ធប្រវត្តិ ដូចរៀប រាប់ ខាងលើនេះ អ្នកស្រាវ ជ្រាវ សង្កេត ឃើញ ថា ជា ការ និយម ទូទៅ ក្នុងការ គូរ គំនូរ តាម ព្រះ វិហារ។ ប៉ុន្តែ ផ្ទាំង គំនូរ ក្នុង ព្រះ វិហារ នេះ គឺមាន តែមួយជួរ គូរ ត្រង់ចន្លោះ សសរ ឈើ រាង បួនជ្រុង ទាំង ២០ ដើម ។
រីឯគំនូរ លើ ពិតាន ជា គំនូរ យ៉ាង ពិសេស ដែល បង្ហាញ ប្រធានបទ សំខាន់ ពីរ ពោល គឺ នៅត្រង់ ចន្លោះ ល្វែង គ្រឹះ គេ គូរ អន្លើ ខ្លះ ក្នុងរឿង ពុទ្ធប្រវត្តិ ដែល ពាក់ ព័ន្ធ ឋានសួគ៌ ឬ ទេព និក រ ផ្សេងៗ ដូចជា កាល ព្រះអង្គ និមន្ត បិណ្ឌបាត្រ នៅឋាន ព្រហ្ម, ព្រះអង្គ នាំនន្ទ ទៅ មើល ស្រី សួគ៌, ព្រះអង្គ ប្រោស នាង ទេវលាជធីតា ព្រម ទាំង រូប ព្រះ អាទិត្យ និង ព្រះច័ន្ទ្រ។ ប៉ុន្តែ លក្ខណៈ ពិសេស នៃគំនូរ ព្រះអាទិត្យ និង ព្រះច័ន្រ្ទ ក្នុង ព្រះវិហារ នេះ គឺ មាន បញ្ចូល តួ អង្គ នាង មេខលា និង រាមឥសូរ អម ព្រះអាទិត្យ គង់លើ រាជរថ ទឹម គោ ហើយ នាង មន្ទោគិរី និង ហនុមាន អម ព្រះច័ន្រ្ទ គង់លើ រាជរថ ទឹម ទន្សាយ។
ចំណែក អន្លើផ្សេងៗក្នុងរឿង រាមកេរ្តិ៍ គេគូរ នៅលើ របៀង ទាំងពីរ ដោយ មាន សាច់ រឿង ជាផ្ទាំង ខណ្ឌដោយស៊ុមក្បាច់ដូចជា ពាលី ប្រយុទ្ធជាមួយក្របីទូភី, ពាលី ប្រយុទ្ធ ជាមួយ សុគ្រីព , ក្រុងរាពណ៍ ឆក់នាងសីតា, ព្រះ លក្ស្មណ៍ ប្រយុទ្ធ ជា មួយ យក្ស, ហនុមាន ប្រយុទ្ធ ជាមួយ យក្ស , ហនុមាន ចាប់ នាង សុវណ្ណ មច្ឆា , ហនុមានចាប់នាង បុញ្ញកាយ, និង ព្រះរាម ប្រយុទ្ធ ជាមួយ ក្រុង រាពណ៍ ជាដើម។
ទោះបីជា យ៉ាងណាក្តី តាមរយៈ គំនូរ ក្នុង រឿង រាមកេរ្តិ៍ទាំងអស់ នេះ គេមើល ឃើញ ថា វិចិត្រករ បានលើក យក អន្លើដាច់ៗ ពីគ្នា មក បង្ហាញ ពោលគឺ ពុំមាន ខ្លឹមសារ ជា សាច់ រឿង បន្ត គ្នា ពីដើម ដល់ចប់ ត្រង់ វគ្គណាមួយ ឡើយ។ លើស ពីនេះ តាម រយៈ រូប ព្រះរាម ប្រយុទ្ធ ជាមួយ ក្រុង រាពណ៍ និង ផ្អែក តាមឯកសារ “គំនូរ នៅតាម វត្ត ” បោះ ពុម្ព ឆ្នាំ ២០០៧ នាំ ឱ្យ យើង ដឹង ថា គំនូរ ក្នុង ព្រះ វិហារ នេះ បាន គូរ ឡើង វិញ ដោយយកតាម លំនាំ សាច់រឿង និង ទីតាំងដើម ទាំងស្រុងនៃ ផ្ទាំង នីមួយៗ ជាពិសេស គេអាចមើល ឃើញ ស្លាក ស្នាម សសរឈើ ត្រង់មុំ ជញ្ជាំង ពុំ ទាន់លាប ពណ៌ និង ចំណង ជើង គំនូរ ចាស់ នៅ ត្រង់ “ព្រះ អង្គ ទទួល ចង្ហាន់នាយ ចុន្ទ”។ មក ដល់ ត្រង់ ប្រការនេះ បើតាម ព្រះ ថេរ ដីកា ព្រះ សង្ឃ គង់ក្នុងវត្ត នេះបញ្ជាក់ ថា គំនូរ លើ ជញ្ជាំង ពិតាន និង តាម សសរ អម ល្វែង គ្រឹះ ទាំង ១២ ដើម គូរ នៅក្នុង ឆ្នាំ ២០១៧។
ដូច្នេះជារួមមក ព្រះវិហារ វត្ត ឫស្សីជ្រោយជាសំណង់ មួយ ដែល មាន ការ ថែ ទាំ តាម បច្ចេក ទេស និង បែប ទំនៀម អ្នកស្រុក។ ដោយឡែក ចំពោះការលើក យក ប្រធានបទ រឿង រាមកេរ្តិ៍ មក គូរ នៅលើ ពិតាន នេះ ប្រហែលអាច បង្ហា ញ ចិត្ត ស្រឡាញ់ និង ការ ចងចាំ សាច់ រឿង រាមកេរ្តិ៍ ត្រង់ អន្លើ ខ្លះៗ របស់ អ្នក ស្រុក ។ គំនិត ត្រង់នេះ ប្រហែល គេអាចឃើញច្បាស់ ដែល វិចិត្រករគូរតួអង្គ ក្រុងរាពណ៍ ឆក់នាង សីតា និង ក្រុង រាពណ៍ ប្រយុទ្ធ ជាមួយ ព្រះរាមមានលក្ខណៈពុំដូចគ្នា៕ដោយ៖សហការី