ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង៤២គ្រួសារ ទទួលពូជស្រូវ ,អង្ករនិងមី របស់សម្ដេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅសង្កាត់បឹងធំ ខណ្ឌកំបូល

ចែករំលែក៖

ភ្នំពេញ៖  ពូជស្រូវជាង៤តោន អង្ករនិងមីមួយចំនួន របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ៤២គ្រួសារ តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីឲ្យពួកគាត់បានបង្កបង្កើនផលឡើងវិញ ក្រោយពីស្រូវ ស្រែរបស់ពួកគាត់ត្រូវបានបំផ្លាញដោយទឹកជំនន់នា រដូវវស្សាកន្លងនេះ។

   ពិធីចែកពូជស្រូវនិងផ្តល់អំណោយជូនប្រជាពលរដ្ឋទាំង ៤២គ្រួសារនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅក្នុងបរិវេណសាលាសង្កាត់បឹងធំ ខណ្ឌកំបូល។

   លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានអោយដឹងថា៖ នៅខណ្ឌកំបូលមានផ្ទៃដីសម្រាប់ធ្វើកសិកម្មមានចំនួន ២០៥២ហិកតា ហើយក្នុងចំនួននេះផ្ទៃដីសម្រាប់ធ្វើស្រែមានចំនួន៥៤០ហិកតា ។ក្នុងចំណោមផ្ទៃដីធ្វើស្រែចំនួន៥៤០ហិកតានេះត្រូវបានបំផ្លាញដោយជំនន់ទឹក ភ្លៀងចំនួន៣៤ហិកតាស្មើនិង៤២គ្រួសារ ស្មើនិង២ភូមិ នោះគឺភូមិខ្ចៅនិងភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌកំបូល។

  លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ យើងពិតជាមានភ័ព្វសំណាងណាស់ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាអ្នកដឹកនាំប្រទេស ដោយសម្តេច ជាថ្នាក់ដឹកនាំដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជានិច្ច ពោលគឺទីណាមានការលំបាកទីនោះគឺមានមុខសម្តេចតេជោចុះជួយជានិច្ច។ ជាក់ស្តែងសម្រាប់ពេលនេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកពូជស្រូវអង្ករនិងមីមួយជូនប្រជាពលរដ្ឋនៅសង្កាត់បឹងធំនេះតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីបានបំផ្លិចបំផ្លាញដោយជំនន់ទឹកភ្លៀងកន្លងមកនេះ។

...

   អំណោយដែលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង៤២គ្រួសារនេះ ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជចំនួន១០០គីឡូក្រាម,អង្ករ១បាវនិងមី១កេស។ លោកឃួង ស្រេង សង្ឃឹមថា ស្រូវពូជដែលបានប្រគល់ជូននេះ បងប្អូននឹងយកទៅបង្កបង្កើនផលបានទិន្នផលខ្ពស់ ដើម្បីអោយជីវភាពគ្រួសារកាន់តែប្រសើរឡើង៕. សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print