សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់​ តាម​ដីកា​តុលា​ការ​ ពីបទឆបោក

ចែករំលែក៖

ខេត្តកោះកុង៖ បុរសម្នាក់​ ត្រូវ​បានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ ដោយ​អនុវត្ត​តាម​ដីកា​របស់​សាលាដំបូងរាជធានីភ្នំពេញ​​ពីបទឆបោក។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​អង្គារ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០២២។

របាយការណ៍​ដដែល​បន្តថា​ ជនជាប់ចោទ​មានឈ្មោះ ឌឿន សាវឿន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ​ មុខរបរគ្មាន​ មានទីលំនៅ បច្ចុប្បន្នស្ថិតនៅផ្លូវលំភូមិឃ្លាំងសាំង​ សង្កាត់ឬស្សីកែវ​ ខ័ណ្ឌប្ញស្សីកែវ​ រាជធានីភ្នំពេញ​ អនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនពីបទ​ ៖​ ឆបោកតាមបណ្តឹងរបស់ឈ្មោះ​ សែស ប្រាក់ពិសិដ្ឋ។ មុខសញ្ញាសង្ស័យខាងលេី​ រកឃើញនៅចំណុចភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ក្នុងប្រតិបត្តិការនោះ​ ​ដឹកនាំដោយលោកឧត្តមសេនីយ៌ត្រី កែវ រ៉េតមុន្នី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការ​ជាមួយ​ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ កាលពីវេលាម៉ោង​ ៣រសៀល​ថ្ងៃទី​២៤ ខែតុលា​ម្សិលមិញនេះ​។

...

បច្ចុប្បន្ន​ ជនជាប់ចោទ​​ បានប្រគល់ទៅកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីចាត់ការទៅតាមនីតិវិធី៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print