ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានបញ្ជាក់ថា កូរ៉េខាងជើងបានត្រៀមលក្ខណៈរួចរាល់សម្រាប់ការសាកល្បង គ្រាប់បែកបរមាណូលើកទី៧ ។ ទីក្រុងព្យុងយ៉ាងបានសាកល្បងគ្រាប់បែកលើកដំបូងបង្អស់នៅខែកញ្ញាឆ្នាំ២០១៧ ។
សារព័ត៌មានក្យូដូបានផ្សាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃទី ២៥ខែតុលា បានលើកឡើងពីគម្រោងសាកល្បងគ្រាប់បែកបរមាណូលើកទី៧របស់កូរ៉េខាងជើង ។ ប្រធានាធិបតីរូបនេះបានលើកឡើងពីបញ្ហាខាងលើ នៅក្នុងកិច្ចប្រជុំសភា ។
ប្រធានាធិបតី Yoon Suk Yeol បានថ្កោលទោសយ៉ាងខ្លាំង ដល់ការសាកល្បងកាំជ្រួចមីស៊ីលនាពេលកន្លងមករបស់ទីក្រុងព្យុងយ៉ាង។ ការសាកល្បងទាំងនោះបានបំពានសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។
ប្រធានាធិបតីកូរ៉េខាងត្បូងបញ្ជាក់ទៀតថា លោកនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាមេរិក ដើម្បីទប់ទល់រាល់ការគំរាមកំហែងពីកម្មវិធីបរមាណូ និងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង។ ចាប់តាំងពីដើមឆ្នាំ២០២២មក កូរ៉េខាងជើង បានសាកល្បងមីស៊ីលដល់ទៅ២៧លើក ៕ ដោយធីរីណា
រូបថត : KCNA