នាវាដឹកអ្នកដំណើរ២៤០នាក់ត្រូវភ្លើងឆាបឆេះនៅលើដែនសមុទ្រ ឥណ្ឌូនេសុីស្លាប់១៤នាក់

ចែករំលែក៖

នៅថ្ងៃទី២៤ខែតុលា ក្រុមជួយសង្គ្រោះនិងពន្លត់អគ្គិភ័យឥណ្ឌូនេស៊ីបានប្រកាសឱ្យដឹងថា មានមនុស្ស១៤នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆេះនាវាដឹកអ្នកដំណើរ។

គ្រោះអគ្គិភ័យកើតឡើងក្នុងពេលនាវា KM Express Cantika 77 ដឹកអ្នកដំណើរ២៤០នាក់ ក្នុងនោះមានអ្នកដំណើរ ២៣០នាក់និងក្រុមនាវិក១០នាក់ ធ្វើដំណើរពីទីក្រុង Kupang ភាគខាងកើតទៅកាន់ទីក្រុង Kalabahi ក៏បានឆាបឆេះនៅតាមផ្លូវ។
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែតុលា បានដកស្រង់សម្តីលោក Isyak Nuka ប្រធានទីភ្នាក់ងារដឹកជញ្ជូនប្រចាំខេត្ត Kupang ដែលបានលើកឡើងថា ប្រតិបត្តិការស្វែងរកនិងសង្រ្គោះ ជួយមនុស្សបានសរុប២៣៦នាក់ ក្នុងចំណោមអ្នកដំណើរនិងក្រុមនាវិកទូកទាំងអស់២៤០នាក់ ខណៈ១៤នាក់បានស្លាប់។ បើតាមអាជ្ញាធរ នាវានោះមានលទ្ធភាពផ្ទុកមនុស្សបានសរុបតែ២៥០នាក់។
ឧបទ្ទវហេតុតាមផ្លូវទឹកតែងកើតមានឡើងជាញឹកញាប់នៅក្នុងប្រទេសអាស៊ានមួយនេះ ដែលមានកោះសរុបខ្ទង់ ១៧,០០០កោះ ហើយស្តង់ដារសុវត្ថិភាពមានភាពធូររលុង។ កាលពីឆ្នាំ២០១៨ មនុស្សជាង១៥០នាក់បានលង់ទឹកស្លាប់ នៅពេលទូកចម្លងមួយគ្រឿងបានលិចនៅបឹងដ៏ជ្រៅបំផុតមួយរបស់ពិភពលោក លើកោះស៊ូម៉ាត្រា៕ ដោយធីរីណា

...

រូប​ថត​ :​ EPA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print