សង់កូរ៉េជិះបញ្ច្រាស់ទិសចរាចរណ៍បុកឡេតពេញទំហឹង សង៧០ដុល្លារបញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូសង់កូរ៉េមួយគ្រឿងបញ្ច្រាស់ទិសដៅចរាចរណ៍ត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹងបណ្ដាលឲ្យម៉ូតូទាំង២រងការខូចខាតនិងរបួសម្នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៣ និង០០នាទីទាបភ្លឺថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចរង្វង់មូលវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនម្នាក់និងនារីម្នាក់ជិះម៉ូតូមួយគ្រឿម៉ាក ឡេត ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1CI- 0652 ធ្វើដំណើរវាងរង្វង់មូលវត្តភ្នំ ទិសដៅពីជើងទៅត្បូង(ស្របទិសដៅចរាចរណ៍)ពេលមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AY- 2072 ធ្វើដំណើរបញ្ច្រាស់ទិសចរាចណ៍បានជ្រុលបុកគ្នាពេញទំហឹងបណ្ដាលឲ្យម៉ូតូទាំង២គ្រឿងរងការខូចខាត ចំណែកយុវជនជិះម៉ូតូឡេតរងរបួសបែកមុខបែកមាត់។

ក្រោយកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាដោយភាគីខាងម៉ូតូសង់កូរ៉េព្រមសងថ្លៃការខូចខាតនិងថ្លៃព្យាបាលរបួសចំនួន៧០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតតែម្ដង ដោយមិនរំខានដល់សមត្ថកិច្ចឡើយ៕

rongKlos

lets

korea

watphnom

ដោយ៖ ព្រែកជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print