កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះមហាក្សត្រខ្មែរ

ចែករំលែក៖

ភ្នំពេញ : ញត្តិថ្កោលទោស
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំង កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ធ្វើការប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាង ដាច់អហង្ការចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ ដែល បានផ្សាយនូវឃ្លីបវីដេអូនាពេលថ្មីៗនេះ បន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ ហើយក៏ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ បំផុតលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ជាច្បាប់កំពូលរបស់ជាតិ ដែលបានចែងក្នុង មាត្រា៧ ថា “អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ”។

កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា និងសូមប្រកាសជាឱឡារិក គោរព និងដង្ហែ តាមអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្តរ៍។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនភ្លាមទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ និងបក្សពួកបើក្រុមនេះជាន់ដីកម្ពុជា និងស្នើឱ្យ តុលាការចាត់វិធានការច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត ចំពោះការប្រមាថអង្គព្រះមហាក្សត្រ ជាទីគោរព សក្ការៈរបស់ប្រជារាស្ត្រខ្មែរ ដោយគ្មានការលើកលែងនោះឡើយ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print