យោធិនកងពលធំអន្តរាគមន៍លេខ២ សម្តែងក្បាច់គុនកងយោធពលខេមរភូមិន្ទ បង្កើនសមត្ថភាពក្បាច់គុននិងកាយសម្បទារឹងមាំ

ចែករំលែក៖

ខេត្តសៀមរាប ៖ យោធិនកងពលធំអន្តរាគមន៍លេខ២ បានសម្តែងក្បាច់គុនកងយោធពលខេមរភូមិន្ទ ដើម្បីបង្កើនសត្ថភាពក្បាច់គុន និងកាយសម្បទារឹងមាំ ។ ពិធីសម្តែងក្បាច់គុននេះ ស្ថិតក្រោមការត្រួតពិនិត្យផ្ទាល់ពីសំណាក់ លោកឧត្ដមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ។

សូមបញ្ជាក់ថា អង្គភាពកងពលធំអន្តរាគមន៍លេខ២ បានដាក់ចេញនូវបញ្ជា និងកម្មវិធីសម្តែងក្បាច់គុន កងយោធពលខេមរភូមិន្ទ ១ថ្ងៃជារៀងរាល់សប្តាហ៏ ។ រីឯការសម្តែងក្បាច់គុននេះ មានយោធិនចូលរួមសរុបចំនួន ៤១៣នាក់ លំហាត់សម្តែងរួមមាន៖ ចលនាកំដៅសាច់ដុំបឋម ,ក្បាច់គុនលង្ហឹន, ស្នៀតប្រយុទ្ធវាយបក(គ្មានអាវុធ), ស្នៀតប្រយុទ្ធវាយបក(មានអាវុធ) និងស្នៀតប្រយុទ្ធវាយការពារទប់ទល់ ។ 

បន្ទាប់ពីបានទស្សនាចប់ លោកឧត្ដមសេនីយ៍ឯក កែវ ធី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់ យកអស់កម្លាំងកាយចិត្ត ដើម្បីកាយសម្បទាឲ្យមានភាពរឹងមាំ រហ័សរហួន និងទឹកចិត្តអង់អាចក្លាហាន សាកសមជាកងយោធលខេមរភូមិន្ទ ជាសសរទ្រូងរឹងមាំ របស់ប្រទេសជាតិ និងប្រជាជនកម្ពុជា នៃយើង។ លោកឧត្ដមសេនីយ៍ឯក កែវ ធី បានក្រើនរំលឹក និងដាក់បទបញ្ជាដល់គ្រប់កងឯកភាពទាំងអស់ត្រូវមានការហ្វឹកហាត់ជាប្រចាំ និងធ្វើការវាយតម្លៃជាប្រចាំមួយខែម្ដងចាប់ពីពេលនេះតទៅ។

លោកឧត្ដមសេនីយ៍ឯក កែវ ធី បានណែនាំដាស់តឿនដល់កងកម្លាំងដែលត្រៀមដឹកជញ្ជូន ប្រជាពលរដ្ឋបានចាកចេញពីតំបន់រមណីយ៍ដ្ឋានអង្គរ ទៅរស់នៅភូមិរុនតាឯក និងភូមិពាក់ស្នែង ត្រូវយកចិត្តទុកដាក់បំរើ ប្រជាជនបានកក់ក្ដៅ នេះគឺជាអនុសាសន៍ដ៍ខ្ពងខ្ពស់ដែលរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនដល់ កងពលធំអន្តរាគមន៍លេខ២ ត្រូវអនុវត្តឲ្យបានល្អប្រសើរ និងប្រកបដោយសុខសុវត្ថិភាព ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print