បង្ហាញមុខ ជនសង្ស័យ០៥នាក់ ជាសាធារណៈពាក់ព័ន្ធនឹងករណីលួចនិងក្លែងបន្លំឯកសារសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជនសង្ស័យ ចំនួន០៥ នាក់ ពាក់ព័ន្ធករណីលួចស្លាកលេខរថយន្តនិងក្លែងបន្លំឯកសារសាធារណៈ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២២នេះ រួចនឹងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ផងដែរកាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅមានករណីជនសង្ស័យលួចស្លាកលេខរថយន្តលេខ ភ្នំពេញ 2BL-0980 របស់បងប្អូនប្រជាពលរដ្ឋ នៅចំណុចផ្ទះលេខ១០១ ផ្លូវB ភូមិភ្លូផ្អែម សង្កាត់គោកការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្រោយទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការស្រាវវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅខេត្តកំពង់ឆ្នាំង ដែលទទួលផលចោរកម្ម។ រហូតដល់យប់ថ្ងៃទី២៣ ខែតុលាដដែល កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបន្តធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបាន០២នាក់បន្ថែមទៀត នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ កាល់តិច តាមបណ្ដោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។រួចកម្លាំងជំនាញបានបន្តការសាកសួរនិងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀតនៅចំណុចប្រេងឥន្ធនៈ ptt តាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះដែរកម្លាំងនគរបាលបានធ្វើការដោះហូតវត្ថុតាងរួមមានស្លាកលេខរថយន្តរបស់ជនរងគ្រោះដែលបាត់ ចំនួន២សន្លឹក ( ភ្នំពេញ 2BL-0980 ) រថយន្តម៉ាក ព្រូស ចំនួន០២គ្រឿង, វិញ្ញាណបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសមានយន្តរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក,លត្រាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន(ឆៀករថយន្ត)មួយចំនួន,លត្រាបត្ររថយន្តទេសចរណ៍(មីញែត) មួយចំនួន ,ប័ណ្ណសម្គាល់រថយន្តនិងប័ណ្ណបើកបររថយន្ត មួយចំនួន,លតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូនរបស់គេនាយកដ្ឋានពន្ធដារ(ពន្ធផ្លូវសម្រាប់រថយន្ត) ,ម៉ាស៊ីនព្រីន ម៉ាស៊ីនហ្វូតូ កុំព្យូទ័រ..-ល-។

យោងតាមរបាយការណ៍សមត្ថកិច្ចជនសង្ស័យទាំង ០៥នាក់រួមមាន ទី១ ឈ្មោះ
ពៅ សំអឿន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ទិញលក់រថយន្ត ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ទី២ឈ្មោះ ភ័ណ្ឌ ផល្លា ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ ជាងមេការនិច ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ទី៣ឈ្មោះ ឡុង ស៊ុនសាវ៉េត ហៅ វណ្ណ ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៤៨ ផ្លូវលេខ០២អា សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី៤ ឈ្មោះ សឿង រ៉ាវី ហៅ ពេជ្រ ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរ រកស៊ី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ទី៥ឈ្មោះ ឡុង ស៊ុនសត្យា ហៅ យូវ ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៩៨ ផ្លូវលេខ០២៣ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

...

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ ត្រូវបានកម្លាំងនគរបាលបញ្ជូនខ្លួនទៅអយ្យកាអមសាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕ ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print