ក្រសួង​បរិស្ថាន​៖​ ខ្ទឹមបារាំង(onion) អាចប្រើប្រាស់បាន ២បែប ជាគ្រឿងទេស និងឱសថ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃពុធទី​២៦​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ តាមការដកស្រង់ចេញពី​សៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា​ ខ្ទឹមបារាំង(onion)​ កម្ពស់២០-៣០ស.ម មើមរាងដុំមូលជួនកាលសំប៉ែតបន្តិច (cylindric or applanate-globose) ជាស្រទាប់គ្របដណ្តប់លើគ្នា ស្រទាប់មួយៗគឺជាផ្នែកក្រោមនៃស្លឹកហើយក្រាសពណ៌សមានទឹកច្រើន ស្រទាប់មើមខាងក្រៅស្ងួតស្តើងពណ៌ត្នោត។

ស្លឹកពណ៌បៃតង ប្រហោងពីគល់រហូតដល់ចុងគ្រប់លើគ្នា នៅគល់មានស្ទប (leaf shteath) រុំពីក្រៅ។ ចុងតួដើមជាគោលទម្រផ្កា (scape) ប្រហោងផ្កាច្រើន ហើយផ្តុំជាកញ្ចុំមូល (terminal umbel globose) នៅចុងតម្រ។ ផ្កាមានបរិបុប្ផា (perianth) ត្របក និងស្រទាប់ផ្កាដូចគ្នា ពណ៌ស ឬផ្កាឈូក។ កេសរឈ្មោលពណ៌លឿង មានទងវែងជាងបរិបុប្ផាហើយលៀនចេញក្រៅផ្កា (stamen exserted)។

ក្នុងមួយដើមមានទម្រផ្កាតែមួយ។ មើមមានរសជាតិហឹរ ជាតិទឹកច្រើន និងក្លិនឈួលខ្លាំង។ ច្រើនចេញផ្កានៅខែមិថុនា-កក្កដា និងបន្តពូជដោយគ្រាប់នឹងមើម។ ដុះលើដីខ្សាច់តំបន់ត្រជាក់ នៅកម្ពុជាក៏ឃើញមានការដាំដុះតិចតួចផងដែរ។

...

សូមជម្រាបថា​ ការប្រើប្រាស់បាន ២បែប ជាគ្រឿងទេស និងឱសថ៖​ គ្រឿងទេស ជាគ្រឿងផ្សំសម្រាប់កាត់ក្លិនឆ្អាប និងធ្វើជាបន្លែ។​ ចំណែក​ឱសថ មើមបរើសម្រាប់ប៉ូវកម្លាំង ព្យាបាលសរសៃប្រសាទ ឈឺទ្រូង ផ្តាសាយ កើតបូស សត្វល្អិតទិច ឈឺមួយចំហៀងក្បាល និងទឹកនោមផ្អែម៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print