សកម្មភាពអន្តរាគមន៍ទប់ស្កាត់ការបាក់ច្រាំងទន្លេមេគង្គ នៅខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម : សកម្មភាពអន្តរាគមន៍ទប់ស្កាត់ការបាក់ច្រាំងទន្លេមេគង្គ ចំណុចភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២២ នេះ បាននឹងកំពុងប្រតិបត្តិការ បាញ់ខ្សាច់ទ្រនាប់តាមមាត់ច្រាំងទន្លេ និងរៀបចំបាវខ្សាច់ Geotextile Bags តាមជើងទេរច្រាំង ដើម្បីពង្រឹងច្រាំងទន្លេ ។

យោងទៅតាមស្ថានភាពច្រាំងទន្លេមេគង្គនៅទីតាំងនេះ កិច្ចការអន្តរាគមន៍បន្ទាន់ចំពោះមុខអាចប្រើរយៈពេលប្រមាណ ១សប្តាហ៍ ទៅ ២សប្ដាហ៍ ។ ជាកិច្ចការបន្ទាប់ នៅពេលទឹកស្រក (ខែប្រាំង) ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តរៀបបាវនៅផ្នែកខាងក្រោមច្រាំងបន្ថែមទៀត ដើម្បីពង្រឹងច្រាំងទន្លេឱ្យកាន់តែរឹងមាំ ។
សូមបញ្ជាក់ថា ,តាមបទបញ្ជារបស់ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ ម្សិលមុិញ បានចាត់ឲ្យលោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប ដឹកនាំក្រុមការរងារនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ដោយសហការជាមួយលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម អន្តរាគមន៍ជាបន្ទាន់ ទប់ស្កាត់ការបាក់ច្រាំងទន្លេមេគង្គ ស្ថិតនៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលបានបាក់កាលពីវេលាប្រមាណម៉ោង ១ និង ៣០ នាទី ឈានចូលថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ ប្រវែងប្រមាណ ៦០ ម៉ែត្រ ។ នៅពេលនេះក្រុមការងារបានត្រៀមសម្ភារៈ និងលក្ខណៈបច្ចេកទេសរួចរាល់ហើយ រង់ចាំតែការដឹកជញ្ជូនខ្សាច់មកដល់នឹងចាប់ផ្តើមអនុវត្តន៍ភ្លាម ។
សូមបញ្ជាក់ថា, លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹកនិងឧតុនិយម តែងតែចុះពិនិត្យដោយផ្ទាល់ ជុំវិញការជំនាញ ការជួសជុល ប្រព័ន្ធស្រោចស្រព ប្រព័ន្ធធារាសាស្ត្រ សំណង់ទ្វារទឹក ប្រឡាយ លូ ការប៉ះពាល់ពី ជំនន់ទឹកភ្លៀងនេះជាដើម ដោយគ្មានគិតថ្ងៃអាទិត្យ សៅរ៍ ឬថ្ងៃឈប់សម្រាកឡើយ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print