ខេត្តព្រះសីហនុ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋាបាលឃុំអូរជ្រៅ បានធ្វើការចុះបង្ក្រាបគ្រឿងញៀនមួយករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅរសៀលថ្ងៃពុធទី២៦ ខែតុលា ឆ្នាំ២០២២។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះបានធ្វេីឡេីងកាលពីថ្ងៃទី២៥ ខែតុលាម្សិលមិញនេះ ស្ថិតនៅចំណុចក្នុងភូមិស្រែក្នុង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។
ជនសង្ស័យទាំង០២នាក់មានឈ្មោះ ៖
១-ឈ្មោះ អែល យូសុះ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ កសិករ រស់នៅភូមិស្រែក្នុង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
២-ឈ្មោះ ឡោះ សារី (ហៅ ធុន) ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិស្រែក្នុង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ដកហូតវត្ថុតាងរួមមាន ៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៣កញ្ចប់
-ទូរស័ព្ទដៃចំនួន០២គ្រឿង ។
បច្ចុប្បន្ននៅថ្ងៃទី២៦ ខែតុលានេះ ជនសង្ស័យខាងលេីនេះកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖សហការី