សម្ដេចតេជោ នាយករដ្ឋមន្ត្រី គ្រោងជួបប្រធានាធិបតីអ៊ុយក្រែនតាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៧ខែតុលាឆ្នាំ២០២២សម្តេចតេជោ ហ៊ុន សែន ប្រកាសថា «បេសកកម្មជួយប្រជាជនដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀងវគ្គទីមួយត្រូវបានបញ្ចប់ពីម្សិលមិញ។ មកដល់ផ្ទះវិញ បំណុលត្រូវសង មានយ៉ាងច្រើន ដោយឯកសារត្រូវពិនិត្យសម្រេច និងចុះហត្ថលេខានៅរង់ចាំ»។

សម្តេចតេជោបញ្ជាក់ថា ការងារទាក់ទងនឹងការប្រជុំអាស៊ាន ក្នុងឋានៈជាប្រធានប្តូរវេនឆ្នាំ២០២២ បូកជាមួយនឹងការចូលរួមប្រជុំG 20 និងការចូលរួមប្រជុំAPECត្រូវបានដោះស្រាយមួយភាគធំ។

...

សម្តេចបន្តថា «ប្រសិនគ្មានការប្រែប្រួល និងការសម្របសម្រួលពេលវេលាតាមផ្លូវការទូត ដែលកំពុងធ្វើនោះទេ ខ្ញុំនឹងជួបប្រធានាធិបតីអ៊ុយក្រែនតាមទូរស័ព្វនៅប៉ុន្មានថ្ងៃខាងមុខនេះ»៕ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print