ភ្នំពេញ : ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានមានប្រសាសន៍ថា, ខ្ញុំសូមកោតសរសើរនិងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀនដែលបានចេញសេចក្តីថ្លែងការថ្កោលទោសអ្នកទាំងឡាយណាដែលមានចេតនាប្រមាថព្រះមហាក្សត្រតាមការស្នើរសុំរបស់ខ្ញុំ៊៊៊៊៊៊កាលពីម្សឹលមុិញថ្ងៃ២៦តុលា២០២២នៅ
ខេត្តកំពង់ឆ្នាំង។
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន :
សេចក្តីថ្លែងការណ៍
៊៊គណបក្សភ្លើងទៀន សូមប្រកាសបដិសេធចំពោះការចោទប្រកាន់នានា អំពីទំនាក់ទំនងរវាង គណបក្សភ្លើងទៀន និងលោក សម រង្ស៊ី។
ជាថ្មីម្តងទៀត គណបក្សភ្លើងទៀន សូមបញ្ជាក់នូវជំហររបស់ខ្លួនជាសាធារណៈ ដូចខាងក្រោម៖ គណបក្សភ្លើងទៀន គោរពនូវព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់ នៃអង្គព្រះមហាក្សត្រ ដែលមានចែងក្នុង រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។
គណបក្សភ្លើងទៀន ថ្កោលទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថ ឬ រំលោភបំពាន ដល់អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលត្រូវបាន ការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
គណបក្សភ្លើងទៀន គោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ជាធរមាននានា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលក្ខន្តិកៈគណបក្សដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។
គណបក្សភ្លើងទៀន បានដំណើរការការងារ និងធ្វើសេចក្តីសម្រេចចិត្តនានា ដោយមានការ ទទួលខុសត្រូវក្នុងអធិបតេយ្យភាពពេញលេញរបស់ខ្លួន ស្របតាមលក្ខន្តិកៈគណបក្ស ដោយ មិនស្ថិតនៅក្រោមការបង្គាប់បញ្ជា ដោយផ្ទាល់ ឬប្រយោល ពីបុគ្គល ឬគណបក្ស នយោបាយណាមួយឡើយ។
ឆ្លៀតក្នុងឱកាសនេះដែរ គណបក្សភ្លើងទៀនសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលមិនទាន់មាន ឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះ ឆ្នោតឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមសាលាឃុំ-សង្កាត់សាម៉ី ឬ នៅតាមបណ្តាភូមិសាម៉ី ដើម្បីមានសិទ្ធិបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕
ដោយ : សុខ ខេមរា