លោក Zinedine Zidane ដែលជាអតីតកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតមិនធ្លាប់មានរបស់ពិភពលោក បានទទួលរូបសំណាកធ្វើពីក្រមួនថ្មីមួយដែលត្រូវបានដាក់បង្ហាញជាកិត្តិយសរបស់គាត់កាលពីថ្ងៃអង្គារនៅឯ Musee Grevin ក្នុងទីក្រុងប៉ារីស ដែលជារដ្ឋធានីរបស់ប្រទេសបារាំងដែលរូបនេះស្មើនឹងរូប Madame Tussauds នៅទីក្រុងឡុងដែរ។
លោក Zidane ដែល ពាក់ ឈុត ដ៏ស្រស់ស្អាត និង អម ដោយ ភរិយា របស់ គាត់ បាន ញញឹម ខណៈ ដែល គាត់ ឈរ ក្បែរ រូបក្រមួន របស់ គាត់ក្នុងពិធីដាក់បង្ហាញនោះ។
លោក Zidane ដែលបច្ចុប្បន្នមានវ័យ៥០ឆ្នាំបានដឹកនាំប្រទេសបារាំងទៅកាន់ជើងឯក World Cup ជាលើកដំបូងរបស់ប្រទេសនេះក្នុងឆ្នាំ១៩៩៨ ដោយស៊ុតបញ្ចូលទីបាន២គ្រាប់នៅវគ្គផ្តាច់ព្រ័ត្រជាមួយប្រេស៊ីល ហើយបន្ទាប់មកបានឈ្នះជើងឯកអឺរ៉ុបឆ្នាំ២០០០ជាមួយប្រទេសបារាំង។
លោកក៏បានជំរុញក្រុមបារាំងដែលមានវ័យចំណាស់មួយទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០០៦ ប៉ុន្តែបានធ្វើឱ្យការប្រកួតនេះមានភាពអាម៉ាស់ បន្ទាប់ពីត្រូវបានបណ្តេញចេញពីការប្រកួតដោយសារប៉ះទង្គិចគ្នាជាមួយគូប្រកួតរបស់អ៊ីតាលី ហើយពេលនោះបារាំងបានចាញ់ អ៊ីតាលី។
លោក Zidane បានជួយក្លិបឈ្នះពានរង្វាន់ Champions League ក្នុងឆ្នាំ២០០២ ជាមួយ Real Madrid ហើយបន្ទាប់មកបានត្រលប់ទៅក្លិបអេស្ប៉ាញវិញក្នុងនាមជាអ្នកចាត់ការរបស់ក្រុមនេះ ដែលដឹកនាំ ឈ្នះពានរង្វាន់ Champions League ចំនួន៣ដង។បន្ទាប់មកលោកបានចាកចេញពី Real Madrid នៅចុងរដូវកាល២០២០–២០២១ ៕ (រូបភាព ៖ Reuters/CNA)