ខេត្តព្រះសីហនុ : គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ប្រកាសស្វែងរកជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ ឡ ហាន ជាជនជាតិចិន មានភិនភាគដូចមានក្នុងរូបថតខាងក្រោម ដែលជាប់សង្ស័យនឹងករណីបង្ខាំងមនុស្ស ដែលបានប្រព្រឹត្តក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាពេលកន្លងមក។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីរដ្ឋបាលខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។
សូមបញ្ជាក់ថាសមត្ថកិច្ចបាន និងកំពុងតាមប្រមាញ់ក្រុមជនសង្ស័យខាងលើ និងសូមអំពាវនាវដល់សាធារណជនទាំងអស់ សូមចូលរួមសហការ និងផ្តល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច ករណីប្រទះឃើញជនសង្ស័យនេះ ដើម្បីសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នឹងរក្សាការសំងាត់ ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់បងប្អូនដែលចូលរួមសហការផ្តល់ព័ត៌មាន ៕
ដោយ : សិលា
...