ខេត្តប៉ៃលិន៖ តាមនគរបាលជំនាញស្រុកសាលាក្រៅបានឲ្យដឹងថា មានករណីម៉ូតូមួយគ្រឿងបើកបញ្រ្ចាសទិសទៅបុករថយន្តកំពុងបត់មិនប្រុងប្រយ័ត្នត្រូវម៉ូតូបុករងរបួសតែម្តង ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២០និង០០ នាទី ថ្ងៃទី២៨
ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ០១ករណី កើតឡើងនៅចំណុចផែស្ងួត ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យមនុស្សរងរបួស ០១ នាក់កម្រិតស្រាល និងខូចខាតរថយន្ដ០១ គ្រឿងកម្រិតស្រាលនិងម៉ូតូចំនួន០១គ្រឿង ។
នគរបាលជំនាញស្រុកបានបន្តថា÷
ទី១- អ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្នឈ្មោះសាយ ប៉ូច ភេទប្រុស អាយុ ៥៤ ឆ្នាំមុខរបរជាមន្ត្រីគយ(គ្មានរបួស) មានទីលំនៅបច្ចុប្បន្ន នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបររថយន្តម៉ាក HYUNDAI GRAND STAREX ស៊េរីឆ្នាំ២០១០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 2D-0444 (ខូចខាតផ្នែកស្តុបខាងឆ្វេង)។
២-អ្នកបើកបរម៉ូតូ ឈ្មោះ ឈាង សុីណា ភេទប្រុស អាយុ ២៩ឆ្នាំមុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក វ៉េវពណ៌ក្រហម គ្មានស្លាកលេខ (រងរបួសត្រូវជើងខាងឆ្វេងនិងរលាត់ដៃរលាត់ជើង)។
-អ្នករួមដំណើរឈ្មោះ អាន សុឺ ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (របួសស្រាល) ។
មូលហេតុ : បើកបរដោយគ្មានការប្រុងប្រយ័ត្ន បើកបញ្ច្រាសទិសគ្នាពីកើតទៅលិចប៉ុន្តែរថយន្តបានបត់ចូលផែស្ងួត ឯម៉ូតូជិះពីប៉ៃលិនមកព្រំក្នុងល្បឿនលឿនជ្រុលចង្កូតគេចមិនផុតក៏ទៅបុករថយន្ដចំស្តុបឆ្វេងពេញតែម្ដង។
បច្ចុប្បន្ន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់បានធ្វើកំណត់ហេតុដកហូត រថយន្តនិងម៉ូតូមករក្សា ទុកដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕
ដោយ,ស សារ៉េត