ខេត្តស្ទឹងត្រែង: នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបញ្ជាក់អោយដឹងថា, នៅថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ :
១/.ឈ្មោះ ហ៊ិន ហឿន ភេទ ប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ ២/.ឈ្មោះ រ៉ូ ចាន់ណា ភេទ ប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ពាក់ព័ន្ធករណីចោរកម្ម(លួចម៉ូតូ) កាលពីថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅភូមិបានប៊ុង ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង របស់ជនរងគ្រោះឈ្មោះ នួន បូណារិន ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុង/ខេត្តស្ទឹងត្រែង ដោយបានដកហូតវត្ថុតាងរួមមានៈ ម៉ូតូ ០៩គ្រឿង ស្លាកលេខម៉ូតូ០២ សោរអក្សរTសម្រាប់កាច់កម៉ូតូ ០២ ដាវសាម៉ូរ៉ៃ ០១ដើម និងវត្ថុតាងមួយចំនួនផ្សេងទៀតផងដែរ ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវរកមុខសញ្ញាផ្សេងទៀត។
សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមកបានបាត់ម៉ូតូ សូមមកពិនិត្យមើលនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក្នុងករណីរកឃើញម៉ូតូរបស់ខ្លួន គឺសូមយកឯកសារទិញ-លក់ ឬឯកសារពាក់ព័ន្ធផ្សេងៗទៀតដើម្បីបានទទួលយកម៉ូតូត្រលប់ទៅវិញ។ សូមចូលរួមចែករំលែកព័ត៌មានបន្ត តាមរយៈការស៊ែរ(Share) និងឡាយ(Like) ទាំងអស់គ្នាដើម្បីអោយប្រជាពលរដ្ឋយើងទាំងអស់បានជ្រាបជាដំណឹង ៕
ដោយ : សិលា