នារីម្នាក់បេីករថយន្តបុកអូសម៉ូតូជាច្រេីនម៉ែត្របែកផ្កាភ្លេីងពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ​៖​ នារីរូបស្រស់ម្នាក់បេីករថយន្តបុកម៉ូតូមួយគ្រឿងហេីយព្យាយាមបេីកគេចខ្លួនទាំងជាប់ម៉ូតូនៅខាងក្រោមរថយន្តអូសជាច្រេីនម៉ែត្របែកផ្កាភ្លេីងពេញផ្លូវ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨និង៣០នាទីយប់​ថ្ងៃទី២៩​ ខែតុលា​ ឆ្នាំ២០២២​ នៅចំណុចភ្លើងស្តុប២០០៤​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ កែងនឹងផ្លូវលេខ២០០៤​ ស្ថិតក្នុងសង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច​ ពណ៌ខ្មៅ​​ ពាក់ស្លាកលេខតាកែវ1O-2695 ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ក្នុងទិសដៅពី​លិចទៅកេីត ខណៈមកដល់ភ្លើងស្តុបក៏បត់ឆ្វេងឆ្លងផ្លូវ  ភ្លាមនោះស្រាប់តែមានរថយន្តម៉ាកព្រូស​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BH-2230 បេីកបរដោយនារីម្នាក់ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងធ្វើឱ្យម៉ូតូគាបជាប់ក្រោមរថយន្ត ហើយសំណាងល្អម្ចាស់ម៉ូតូលោតចេញទាន់រងរបួសស្រាល។
ប្រភពដដែលបានបន្តថា​ ភ្លាមនោះម្ចាស់រថយន្តមិនព្រមឈប់សម្របសម្រួលទេ បែរជាបេីករថយន្តរត់ទាំងជាប់ម៉ូតូនៅខាងក្រោមអូសបែកផ្កាភ្លេីងពេញផ្លួវបានប្រហែល៥០០ម៉ែត្រទេីបប្រជាពលរដ្ឋដេញឃាត់បានតែម្តង។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយតាមច្បាប់៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print