រថយន្តកាមរីដ៏ថ្មីសន្លាងមួយគ្រឿងបេីកវ៉ាជែងរេចង្កូតក្រឡាប់ផ្ងារជេីងទ្រមេឃនៅផ្លូវ៦០ម៉ែត្រ

ចែករំលែក៖

​    ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តម៉ាក​
តូយ៉ូតា​ កាមរី​ដ៏ថ្មីសន្លាងមួយគ្រឿង​ក្នុងល្បឿនយ៉ាងលឿន​និងវ៉ាជែងគេឯងមិនប្រយ័ត្ន​បានរេចង្កូតមកចិញ្ចេីមផ្លូវបណ្ដាលឱ្យក្រឡាប់ផ្ងារជេីងប៊ិះធ្លាក់ចូលទឹកបឹង​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង៩​ និង៥០នាទីយប់​ថ្ងៃទី២៩​ ខែតុលា​ ឆ្នាំ២០២២​ នៅតាមមហាវិថី​សម្ដេចតេជោ​ (ផ្លូវ៦០ម៉ែត្រ)​ ក្នុងសង្កាត់ជេីងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។
​     តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុគេឃេីញរថយន្តស៊េរីទំនេីប​ម៉ាក​ តូយ៉ូតា​ កាមរី​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AB-0284 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ពីជេីងទៅត្បូងក្នុងល្បឿនលឿន​ និងបានបើកវ៉ាជែងគេឯងតាមដងផ្លូវ​ រួចក៏រេចង្កូតមកខាងស្ដាំដៃអែបចិញ្ចេីមផ្លូវ​ បណ្ដាលឱ្យក្រឡាប់ផ្ងារជេីងទ្រមេឃ​ប៊ិះធ្លាក់ទឹកបឹង​ រងការខូចខាតយ៉ាងដំណំ​ ។ បន្ទាប់មក​បុរសដែលជាតៃកុងរថយន្តនោះក៏បានធាក់ទ្វារចេញ​ និងដេីរធម្មតាដោយមិនមានរបួសអ្វីឡេីយ​ ។
​     ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងបានពិនិត្យស្ថានភាពជុំវិញកន្លែងកេីតហេតុមិនឃេីញប៉ះពាល់ដល់សម្បត្តិរដ្ឋ​ និងមិនបង្កគ្រោះថ្នាក់ដល់មនុស្ស​ ទេីបសម្រេចចិត្តប្រគល់រថយន្តឱ្យទៅម្ចាស់ស្ទួចយកទៅជួសជុលដោយខ្លួនឯង​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print