អគ្គិភ័យ ឆេះរោងចក្រ ស៊ីនវៃជា សមត្ថកិច្ចចេញរថយន្តបាញ់ទឹកអន្តរាគមន៍ទាន់ពេល

ចែករំលែក៖

ភ្នំពេញ: សង្ស័យឆ្លងចរន្តអគ្គិសនី បានបង្កឆាបឆេះ ប្លុកដេរ ក្នុងរោងចក្រ ស៊ីនវៃជា ចំថ្ងៃឈប់សំរាក សំណាងល្អសមត្ថកិច្ចចេញរថយន្តបាញ់ទឹកជាច្រើនគ្រឿងជួយពន្លត់ទាន់ពេល មិនរាលដាលធ្ងន់ធ្ងរ ។ ហេតុការណ៍នេះ កាលពីវេលាម៉ោង ១១និង៤០នាទី ថ្ងៃត្រង់ ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២២ ស្ថិតក្នុងភូមិ ចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមការឲ្យដឹងពីកម្មករ បានឲដឹងថា ករណីនេះឆេះចំថ្ងៃអាទិត្យ កម្មករបានសំរាកអស់ហើយ តែភាគច្រើនកម្មករគឺជួយបន្ទប់ស្នាក់នៅក្បែររោងចក្រតែម្តង ហើយកើតហេតុភ្លាម កម្មករកំពុងសំរាកនៅបន្ទប់ជួល បានចេញជួយ ជញ្ជូនសម្ភារៈជាពិសេស ខោដែលដេររួចសម្រេច ចេញទាន់ពេល។

 

ប្រភពពីកន្លែងកើតហេតុបានដឹងថា បន្ទាប់ពីទទួលដំណឹងនេះភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់រួច រាយការណ៍សុំរថយន្តពន្លត់អគ្គិភ័យ

នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ ព្រហ្ម យ៉ន នាយការិយាល័យ បង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបញ្ជាឲរថយន្តជាច្រើនគ្រឿងចេញទៅគោលដៅ កើតហេតុភ្លាម ក្នុងនោះមានរថយន្ត របស់ក្រុមហ៊ុន ស្រាបៀរកម្ពុជាចំនួន១គ្រឿងផងដែរ។

ករណីខាងលើនេះរលត់ទៅវិញទាំងស្រុងនៅវេលា ម៉ោង១សៀលថ្ងៃខែឆ្នាំដដែល និងប្រើប្រាស់ទឹកអស់ប្រមាណជាង១០ឡាន ហើយចំពោះសម្ភារៈខូចខាតក្នុងរោងចក្រប្រមាណ២០ភាគរយ មានក្រណាត់ខោមិនទាន់ដេរ បញ្ចូលមួយចំនួន និងម៉ាស៊ីនដេរមួយចំនួន៕ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print