នគរបាលស្រុកគាស់ក្រឡ​ បង្រ្កាបករណីគ្រឿង​ញៀនមួយករណីឃាត់​ខ្លួន​អ្នកប្រព្រឹត្តម្នាក់

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ លោកវរសេនីយ៍​ឯក​ ប៉ាង​ ហៀង​ អធិការនគរបាលស្រុកគាស់ក្រឡ​ ដឹក​នាំ​កម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿង​ញៀនស្រុក​ បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុ​ញៀន០១ករណី ក្នុងបទល្មើសជាក់​ស្តែង ដោយ​ឃាត់ជនសង្ស័យម្នាក់​ យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។

ក្នុងប្រតិបត្តិការចុះបង្ក្រាប​ខាងលេីនេះ​ បានធ្វេីឡេីង​នៅវេលាម៉ោង១​ និង៤០នាទីរសៀល​ថ្ងៃអាទិត្យទី៣០​ ខែតុលា ឆ្នាំ២០២២​ នៅចំណុច ភូមិ​ដំណាក់កកោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ​

ជនសង្ស័យឈ្មោះ ហ៊ុច ដាវ ភេទប្រុ​ស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិ សំ​បូរ ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់​ដំ​បង ។

ដោយ​ឡែក​វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន​០​៤ថង់សង្ស័យមានសារធាតុញៀន
-ទូរស័ព្ទដៃចំនួន០១គ្រឿង (Nokia)ចាស់
-ដែកកេះ ចំនួន០១។

បច្ចុប្បន្ននគរបាលស្រុកបានឃាត់ខ្លួ​ន​និងរៀបចំសំណុំរឿងបញ្ជូនជនសង័្សយ​ខាងលេីមកការិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print