បុរសម្នាក់ដួលបោកក្បាលស្លាប់នៅកន្លែងកើតហេតុភ្លាមខណៈជិះម៉ូតូម្នាក់ឯង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានធ្វើដំណើរដោយម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាសរីវ៉ូ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1AB-8563 ធ្វើដំណើរពីលិចទៅកើត (ម្នាក់ឯង) បានដួលបោកផ្ទប់នឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ ១៧៣-១៧៤ ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចនគរបាលចរាចរណ៍បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ មាឃ សុន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិសែនពេន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ សមត្ថកិច្ចបន្តថា តាមសាក្សីជុំវិញកន្លែងកើតហេតុ គេមិនបានដឹកច្បាស់ទេថា គាត់មានប៉ះពាអ្វីស្រាប់តែឮសម្លេងដួលប្រាវតែម្ដង គ្រានោះប្រជាពលរដ្ឋបានរត់មកចោមរោមមើលឃើញគាត់នៅដង្ហើមចង្រិត នៅពេលដែលប្រជាពលរដ្ឋតេរករថយន្ត ដើម្បីបញ្ជូនគាត់មកមន្ទីរពេទ្យស្រាប់តែគាត់បានដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមកដល់ក៏ស្រាវជ្រាវរកក្រុមគ្រួសារដើម្បីទទួលយកសពទៅចាត់ចែងតាមប្រពៃណីរួមទាំងវត្ថុតាងម៉ូតូផងដែរ ៕

photo_2016-05-24_15-31-47

photo_2016-05-24_15-31-52

ដោយ៖ ប៉ឹម ពិន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print