ស្លាប់និងរបួស៤០០នាក់ដោយសារការវាយប្រហារភេរវកម្មនៅស៊ូម៉ាលី

ចែករំលែក៖

នៅព្រឹកថ្ងៃទី៣០ ខែតុលា ប្រធានាធិបតី ស៊ូម៉ាលី លោក Hassan Sheikh Mohamud បានប្រកាសថា មានមនុស្ស ប្រមាណ១០០នាក់ស្លាប់និងជាង ៣០០នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារគ្រាប់បែកបង្កប់ក្នុងរថយន្តជាបន្តបន្ទាប់នៅខាងក្រៅទីស្នាក់ការក្រសួងអប់រំ នារដ្ឋធានី Mogadishu នៃប្រទេសស៊ូម៉ាលី។

សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២បានផ្សាយថា ប្រធានាធិបតីស៊ូម៉ាលីបានចុះទៅដល់ទីតាំងរងការវាយប្រហារ។ ហេតុការណ៍ផ្ទុះលើកទីមួយបានកើតឡើងនៅចំណុចផ្លូវបំបែកដ៏មមាញឹកមួយកន្លែងឈ្មោះ K5 ក្នុងទីក្រុង Mogadishu ខណៈដែលការបំផ្ទុះលើកទីពីរកើតឡើងតាមក្រោយ ស្របពេលរថយន្តសង្រ្គោះបន្ទាន់ បានធ្វើដំណើរមកដល់កន្លែងកើតហេតុ ហើយមនុស្សម្នានាំគ្នាប្រមូលផ្តុំដើម្បីជួយជនរងគ្រោះក្នុងការបំផ្ទុះលើកទីមួយ។
មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារខាងលើនៅឡើយទេ ប៉ុន្តែលោក ម៉ូហាមូដ បានទម្លាក់កំហុសចំពោះក្រុមសកម្មប្រយុទ្ធ អាល់ សាបាអាប (al Shabaab) ខណៈដែលជាទូទៅក្រុមសកម្មប្រយុទ្ធនេះចៀសវាងចេញមុខធ្វើការអះអាងទទួលខុសត្រូវសម្រាប់ការវាយប្រហារទាំងឡាយដែលបង្កឱ្យមានមនុស្សស្លាប់និងរបួសច្រើននោះ។
ការវាយប្រហារកាលពីថ្ងៃសៅរ៍ គឺកើតឡើងចំតំបន់ដូចគ្នាទៅនឹង ហេតុការណ៍បំផ្ទុះគ្រាប់បែកធំបំផុត ក្នុងប្រទេសស៊ូម៉ាលីដែលបានផ្តាច់ជីវិតមនុស្សច្រើនជាង៥០០នាក់ កាលពីខែតុលា ឆ្នាំ២០១៧។ នាពេលនោះ រថយន្តធុនធំមួយគ្រឿង ត្រូវបានគេបំផ្ទុះក្បែរសណ្ឋាគារមួយកន្លែង នៅចំណុចផ្លូវប្រសព្វ K5៕ ដោយធីរីណា

...

រូប​ថត​ :​REUTERS​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print