ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ប្រើដុំថ្មគប់-វាយប្លន់ម៉ូតូមិនសម្រេច)

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ​ម្នាក់​ ក្នុង​ចំណោម​បក្ខពួក​ចំនួន​ ០៧នាក់​ បានធ្វេី​សកម្មភាព​ព្រួតវាយជនរងគ្រោះចំនួន០២នាក់​ បំណង​ប្លន់​យកម៉ូតូតែមិនបានសម្រេច បង្កការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​កម្លាំង​សមត្ថកិច្ច​ចុះទៅជួយ​អន្តរាគមន៍​ភ្លាមៗ​ ដោយចាប់ឃាត់ខ្លួនបានម្នាក់​ ចំណែក​បក្ខពួក​ផ្សេង​ទៀត​នាំគ្នាគេចខ្លួនបាត់។

ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានធ្វេីឡេីង​នៅវេលាម៉ោង​ ១២​និង​៣០រំលងអាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ករណីលួចមានស្ថានទម្ងន់ទោស (ប្រើដុំថ្មគប់-វាយប្លន់ម៉ូតូមិនសម្រេច) នៅមុខឃ្លាំងលេខ៣៦៦ ភូមិតាងៅ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ។

យោងតាមរបាយការណ៍របស់ សមត្ថកិច្ចនរគបាល បានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ ហាក់ សុខហុង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករអាឈើ ។ ជនរងគ្រោះទី២ ឈ្មោះ សាន់ ស៊ីម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករអាឈើ។ ទាំង២នាក់ ស្នាក់នៅឃ្លាំងលេខ៣៦៦ ភូមិតាងៅ សង្កាត់និរោធ។ ចំណេកជនសង្ស័យឃាត់ខ្លួនឈ្មោះ ស្រស់ ទុន បញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅភូមិតាងៅ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ។

ហេតុការណ៍៖មុខពេលកើតហេតុ ជនរងគ្រោះទាំង០២នាក់ ជិះម៉ូតូម៉ាកហុងដាស្កូបពី ពណ៌សលាយផ្កាឈូក ផ្លាកលេខ ភ្នំពេញ ១HW-៨៣៧៣ មកឈប់មុខឃ្លាំងកើតហេតុ ស្រាប់តែមានជនសង្ស័យ ០៧នាក់ ឈ្មោះស្រស់ ទុនបញ្ញា, ឈ្មោះហ៊ាង, ឈ្មោះប៉ោ, ឈ្មោះនៅ និងបក្ខពួក០៣នាក់ ទៀតមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០៤គ្រឿង តាមពីក្រោយ រួចនាំគ្នាយកដុំថ្មគប់ និងវាយជនរងគ្រោះឈ្មោះ សាន់ ស៊ីម ពកសៀតថ្កាខាងឆ្វេង, ស្មងជើងខាងស្តាំ និងជនរងគ្រោះឈ្មោះ ហាក់ សុខហុង ត្រូវមួយកំផ្លៀង ពេលនោះពួកជនរងគ្រោះស្រែកចោរៗ ក៏ត្រូវបានសមត្ថកិច្ចយើង ល្បាតក្បែរនោះជួយអន្តរាគមន៍ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ស្រស់ ទុន បញ្ញា រួមនិងវត្ថុតាងម៉ូតូ០២គ្រឿង ជិះធ្វើ សកម្មភាព និងដុំ ថ្ម០៣ដុំ រួចក៏មានប្រជាពលរដ្ឋនាំគ្នាវាយជនសង្ស័យឲ្យរងរបួសផងដែរ។ ចំណែក​ជនសង្សយ័ ០៦នាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់។

...

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ ដេីម្បី​ធ្វើការ​សាកសួរ​រកបក្ខពួកដែលនៅ​សេសសល់​ និង​ស្វែងរក​ចាប់ខ្លួន​យកមកដាក់ទោសតាមច្បាប់៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print