ព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ​ វេលាម៉ោង០៥ និង៣០នាទី រសៀល​​ ក្នុងសាលមហោស្រព ចតុម្មុខមង្គល

ចែករំលែក៖

ភ្នំពេញ : មូលនិធិមុទិតា និង សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) មានកិត្តិយសសូមជម្រាបជូនដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា មូលនិធិមុទិតា និង ស.ស.យ.ក. បានចូលរួ​មជាមួយរាជរដ្ឋាភិបាល និងស្ថាប័នជាតិនានា ដើម្បីសហការរៀបចំ ព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ​ វេលាម៉ោង០៥ និង៣០នាទី រសៀល​​ ក្នុងសាលមហោស្រព ចតុម្មុខមង្គល។
ក្នុងព្រះរាជកម្មវិធី នឹងមានការពិព័រណ៍ស្នាព្រះហស្ថ និងព្រះរាជសកម្មភាពសំខាន់ៗជាប្រវត្តិសាស្ត្រពេញ មួយព្រះជន្មរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ រួមជាមួយការសម្ដែងសិល្បៈ ទស្សនីយភាព របាំថ្វាយព្រះពរ និងចម្រៀងដែលជាស្នាព្រះហស្ថព្រះរាជនិពន្ធរបស់ព្រះករុណា ព្រះមហា វីរក្សត ព្រះបរមរតនកោដ្ឋ ដែលបានបង្កប់នូវអត្ថន័យ និងកម្រងអនុស្សាវរីយ៍ដ៏សែនជ្រាលជ្រៅថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសុទ្ធសឹងតែជាស្នាព្រះហ ស្ថដែល ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ទ្រង់សព្វព្រះរាជហឫទ័យ និងព្រះបរមរា ជានុញ្ញាតឱ្យមានការសម្ដែងក្នុងព្រះរាជសវនាការជាមួយបណ្តាភ្ញៀវជាតិ-អន្តរជាតិ។

អាស្រ័យដូចបានជម្រាបជូនខាងលើ មូលនិធិមុទិតា និង សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) សូមអញ្ជើញអ្នកសារព័ត៌មានចូលរួមយកព័ត៌មានដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយពីព្រះរាជកម្មវិធីជូនដល់កូន ចៅ ចៅទូត និងប្រជានុរាស្ត្ររបស់ព្រះអង្គ។ ចំពោះអ្នកសារព័ត៌មានដែលមានបំណងចូលរួម សូមបញ្ចាក់វត្តមាន ចូលរួមត្រឹមថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ឲ្យបានមុនម៉ោង១២ ថ្ងៃត្រង់ តាមរយៈលេខទូរស័ព្ទ ០៩៦ ៤៥ ៣៥ ៤៤៥ និង ០៨៦ ៨២៧៤០៤ ដើម្បីក្រុមការងាររៀបចំសម្របសម្រួលទុកជាមុន និងព្រោះទីតាំងមានកំណត់។ សូមអរគុណ!

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print