ខេត្តស្វាយរៀង: មានរឿងគួរអោយហួសចិត្តខណៈត្រូវជាមិត្តភក្តិនិងគ្នាផឹកស៊ីរហូតដល់ស្រវឹងទាស់ពាក្យសំដីបានក្លាយជាហិង្សាអ្នកឈ្នះជាប់ខ្នោះអ្នកចាញ់ចូលពេទ្យ។
ការឃាត់ខ្លួនធ្វើឡើងវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០២២ស្ថិតនៅចំណុចភូមិស្វាយក្អែ ឃុំតាសួស ស្រុកស្វាយជ្រំ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រុំបានឲ្យដឹងថាបុរសសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះតាត សុបុិន អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្វាយក្អែឃុំតាសួសស្រុកស្វាយជ្រំ ។
ចំណែកជនរងគ្រោះ មានឈ្មោះសឹង ធារ៉ា អាយុ២៣ឆ្នាំមុខរបរកសិករ រស់នៅភូមិស្វាយក្អែ ឃុំតាសួសស្រុកស្វាយជ្រំ ។
បើតាមអ្នកភូមិបានអោយដឹងថាមិនកើតហេតុជនរងគ្រោះនិងជនសង្ស័យបានអង្គុយផឹកស៊ីជាមួយគ្នានិយាយគ្នាលេងយ៉ាងសប្បាយក្រោយមកប្រមាណកន្លះម៉ោងមានអាការះស្រវឹងស្រឿងៗស្រាប់តែ មានទំនាស់ពាក្យសំដីជនសង្ស័យឈ្មោះតាត សុបុិនខឹងយ៉ាងខ្លាំង បានលោតទៅវាយជនរងគ្រោះត្រូវចំមុខមួយដៃ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាបងប្អូន នៅក្បែជួយឃាត់ចេញ ប៉ុន្តែអ្នកទាំងពីរនៅតែបន្តឈ្លោះប្រកែកសំដីគ្នាដដែលមិនអស់ចិត្តជនសង្ស័យបន្តយកដុំថ្ម មកវាយត្រូវចំក្បាល បណ្តាលអោយមានរបួសក្បាល។
ក្រោយកើតហេតុជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តស្វាយរៀង។
បច្ចុប្បន្នក្រោយសាកសួររួចសមត្ថកិច្ចបានបញ្ជូនជនសង្ស័មទៅកាន់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីចាត់ការបន្តតាមច្បាប់៕ដោយ៖ សុថាន